ម្ចាស់​បុរី​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ១០​ឆ្នាំ​ទៀត​ប្រជាជន​ខ្មែរ​ចង់​រស់​នៅ​វី​ឡា​និង​ផ្ទះ​ល្វែង

អ្នក​ជំនាញ​ខាង​អចលនវត្ថុ​បាន​ព្យាករ​ថា ១០​ឆ្នាំ​ខាង​មុខ​ប្រ​ជា​ជន​ខ្មែរ​​នឹង​មាន​ទំនោរ​រស់នៅ​ខុន​ដូ​ច្រើន​ជាង​បរទេស ហើយ​ការ​រស់​នៅ​តាម​វី​ឡា​រួម​ទាំង​ផ្ទះ​ល្វែង​នឹង​លែង​ពេញ​និយម​ទៀត​។ ប៉ុន្តែ​ប្រការ​នេះ​ ត្រូវ​បាន​ម្ចាស់​បុរី​ដែល​បាន​សាង​សង់​គម្រោង​របស់​ខ្លួន​មិន​យល់​បែប​នេះ​ឡើយ។

 

ម្ចាស់​បុរី​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ១០​ឆ្នាំ​ទៀត​ប្រជាជន​ខ្មែរ​ចង់​រស់​នៅ​វី​ឡា​និង​ផ្ទះ​ល្វែង

 

លោក ភូ សម្បត្តិ ជំនួយ​ការ​នាយក​នៃ​បុរី​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹង​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​ប្រជា​ជន​ខ្មែរ​នៅ​តែ​ចូល​ចិត្ត​រស់​នៅ​ក្នុង​វី​ឡា​និង​ផ្ទះ​ល្វែង ទោះ​ ១០ ឬ​ ២០​ ឆ្នាំ​ទៀត​ក៏​ដោយ។ លោក​បញ្ជាក់​ថា​ សម្រាប់​អតិថិជន​ដែល​គ្មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ទិញ​វី​ឡា នោះ​លោក​ជឿ​ថា​ពួក​គេ​នឹង​រស់​នៅ​ខុន​ដូ ដោយសារ​តម្លៃ​ផ្ទះ​វីឡា​និង​ផ្ទះ​ល្វែង​ឆាប់​ឡើង​ខ្លាំង​ជាង​តម្លៃ​ខុន​ដូ។

 

ការ​កើន​ឡើង​នៃ​ប្រជាជន​មក​រស់នៅ​ទី​ក្រុង ធ្វើ​ឲ្យ​កំណើន​ផ្ទះ​សម្រាប់​ស្នាក់​នៅ​កើន​ឡើង​ដែរ តែ​យ៉ាង​ណា​ភាព​ផ្លាស់​ប្ដូរ​ស្ទីល​រស់នៅ​របស់​ប្រជាជន​ភ្លាម​ដែល​ធ្លាប់​មាន​ទំនោរ​លើ​វី​ឡា​និង​ផ្ទះ​ល្វែង​គឺ​មិនទាន់​ដល់​ពេល​នោះ​ឡើយ។ លោក​អះអាង បន្ថែម។

 

ម្ចាស់​បុរី​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា ១០​ឆ្នាំ​ទៀត​ប្រជាជន​ខ្មែរ​ចង់​រស់​នៅ​វី​ឡា​និង​ផ្ទះ​ល្វែង

 

នៅ​ពេល​ Sabay បាន​សាក​សួរ​យុវវ័យ ក្នុង​ចំណោម​១០​នាក់ មាន​៦​នាក់​ប្រាប់​ថា​គេ​ចង់​រស់​នៅ​វីឡា​ជាង​ខុន​ដូ។ តែ​ពួក​គេ​ថា​ ការ​រស់​នៅ​ខុន​ដូ​ក៏​ជា​របៀ​ប​ថ្មី​ផង​ដែរ ដែល​ខ្មែរ​ភាគ​ច្រើន​មិនទាន់​បាន​សាក​ល្បង​ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ពួក​គេ​នា​ពេល​នេះ​គឺ​គិត​ថា​វីឡា​ស្រួល​រស់​នៅ​ជាង​៕

 

 

សូមអាន៖   ១០ឆ្នាំ​ទៀត ជន​ជាតិ​ខ្មែរ​មាន​ទំនោរ​រស់​នៅ​ខុន​ដូ​ ច្រើន​ជាង​បរទេស

 

 

អត្ថបទ៖ លឹម សុ​នា​
​​