សាលា Harrods International Academy បញ្ចុះ​តម្លៃ​ពិសេស ក្នុង​ឱកាស​សម្ពោធ​សាខា​ទួល​ស្វាយ​ព្រៃ

សាលា​មាន​កិត្តិយស​សូម​អញ្ជើញ​មាតា និង​អាណា​ព្យាបាល​សិស្ស​ទាំង​អស់​មក​ចូល​រួម​ថ្ងៃ​បើក​សម្ពោធ​សាលា ហ៊ែរ៉ុដស៍​អន្តរជាតិ (Harrods International Academy) សាខា​ទួល​ស្វាយ​ព្រៃ១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៧ សីហា ២០១៦ ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១១ ថ្ងៃ​ត្រង់។ កម្មវិធី​ដែល​សាលា​នឹង​ប្រារព្ធ​ធ្វើ​ឡើង​មាន​ដូចជា ការ​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធី​សិក្សា​របស់​សាលា ការ​តាំង​ពិព័រណ៍​ស្នាដៃ​សិស្ស​នៅ​សាលា ហ៊ែរ៉ុដស៍​អន្តរជាតិ ការ​ដើរ​ទស្សនា​បរិវេណ​សាលា​ទាំង​មូល ផ្ដល់​ជូន​ការ​ធ្វើ​តេស្ត​ដោយ​ឥត​គិត​ថ្លៃ និង​ការ​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​សាលា​ផង​ដែរ។

 

សាលា​ហ៊ែរុដស៍​អន្តរជាតិ ផ្ដោត​សំខាន់​លើ ៦ ចំណុច រួម​មាន កម្មវិធី​សិក្សា​គុណភាព​ខ្ពស់ គណិតវិទ្យា និង​ភាសា​អង់គ្លេស គ្រូ​បង្រៀន​សុទ្ធ​តែ​ជា​ជន​ជាតិ​ដើម​ដែល​និយាយ​ភាសា​អង់គ្លេស​ វិន័យ និង​សុជីវធម៌​ល្អ បរិស្ថាន​ស្អាត​ប្រកប​ដោយ​សុវត្ថិភាព និង ការ​ចែក​រំលែក​និង​ការ​យល់​ដឹង​ជា​សកល។ លើស​ពី​នេះ សាលា​ក៏​មាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ ដូចជា អាង​ហែល​ទឹក​ កន្លែង​ក្មេង​លេង មជ្ឈមណ្ឌល​កីឡា បន្ទប់​ពេទ្យ កន្លែង​អាន​សៀវភៅ និង​បណ្ណាល័យ​ និង​ថ្នាក់​រៀន​តាម​បែប​សតវត្ស​ទី​២១ ជាដើម។

 

ដើម្បី​អបអរ​សាទរ​ការ​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា ២០១៦-២០១៧ និង​ការ​បើក​សាខា​ថ្មី​បន្ថែម​នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ១ សាលា​បាន​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ពិសេស ១៥% លើ​ថ្លៃ​សិក្សា និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ។ លើស​ពី​នេះ សម្រាប់​ការ​ចុះ​ឈ្មោះ​ជា​ក្រុម ២ នាក់ ឬ ៣​ នាក់ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស ២០% លើ​ថ្លៃ​សិក្សា និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ២៥% លើ​ថ្លៃ​សិក្សា​​សម្រាប់​ការ​ចុះ​ឈ្មោះ​ជា​ក្រុម​ចាប់​ពី ៤ នាក់​ឡើង​ទៅ និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ។

 

សាលា Harrods International Academy បញ្ចុះ​តម្លៃ​ពិសេស ក្នុង​ឱកាស​សម្ពោធ​សាខា​ទួល​ស្វាយ​ព្រៃ

 

សាលា ហ៊ែរ៉ុដស៍​អន្តរជាតិ គឺ​ជា​សាលា​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា ដែល​ប្រើប្រាស់​រួម​គ្នា​នូវ​កម្មវិធី IPC មក​ពី​ចក្រភព​អង់គ្លេស​ដែល​កំពុង​និយម​ទូទាំង​សកល​លោក និង​គណិតវិទ្យា​របស់​សិង្ហបុរី​ដែល​មាន​គុណភាព​ទទួល​ស្គាល់​លើ​ពិភព​លោក។ ដោយ​មាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​គុណភាព​ពី​សំណាក់​អាណាព្យាបាល​ជា​ច្រើន សាលា ហ៊ែរ៉ុដស៍​អន្តរជាតិ បាន​ពង្រីក​សាខា ២ ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧ នេះ ក្នុង​នោះ​មាន​ទីតាំង​មត្តេយ្យ​សិក្សា​នៅ​សង្កាត់​បឹង​កេង​កង១ និង​សាខា​ទី៣ សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ដោយ​ទទួល​ចុះ​ឈ្មោះ​ទាំង​សិស្ស​មត្តេយ្យ (១,៥-៦ ឆ្នាំ) និង​បឋម (៦-១២ ឆ្នាំ)។

 

មាតាបិតា និង​អាណាព្យាបាល​សិស្ស​ដែល​ចង់​ស្វែង​យល់​បន្ថែម​ពី​កម្មវិធី​សិក្សា និង​ព័ត៌មាន​ផ្សេងៗ សូម​អញ្ជើញ​មក​សាលា​រៀង​រាល់​ម៉ោង​ធ្វើការ​ដែល​មាន​អាសយដ្ឋាន​នៅ​អាគារ​លេខ​២៤ ផ្លូវ​៣០២ កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេង​កង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទូរសព្ទលេខ ០២៣ ៩៧៣ ៩៩៩ / ០៧៧ ២៩៦ ៦៨៨ អ៊ីមែល [email protected] វិបសាយ www.harrods.edu.kh។ សម្រាប់​សាខា​ទួល​ស្វាយ​ព្រៃ អាសយដ្ឋាន​នៅ​អាគារ​លេខ១ ផ្លូវ​១៩៣ កែង​ផ្លូវ​៣៧៤ សង្កាត់​ទួល​ស្វាយ​ព្រៃ១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ទូរសព្ទលេខ ០២៣ ៩៣៦ ៩៩៩ / ០១០ ២៩៦ ៦៨៨ អ៊ីមែល [email protected] ។ សាលា​ទទួល​ពាក្យ​​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ចាប់​ពី​អាយុ ១,៥ ឆ្នាំ ដល់ ១២ ឆ្នាំ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម