ពិត​ជា​កម្រ​! ទារិកា​ម្នាក់​កើត​ចំ​ថ្ងៃខែ​តែមួយ ដូច​ឪពុកម្តាយ​នាង

ប្តីប្រពន្ធ​មួយ​គូ គឺ​អ្នកស្រី Caitlin និង លោក Tom Perkins មកពី​ទីក្រុង Dirranbandi រដ្ឋ Queensland ប្រទេស​អូស្រា្តលី បាន​កើត​នៅក្នុង​ថ្ងៃ​ខែ​តែ​មួយ គឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៦ ខុសគ្នា​តែ ៥០នាទី​ប៉ុណ្ណោះ។ អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ កូនស្រី​របស់​ពួកគេ​ឈ្មោះ Lucy Marie Perkins ក៏​បាន​កើត​នៅ​ថ្ងៃ​ទី១៦ ខែសីហា ដែរ តែ​ក្នុង​ឆ្នាំ២០១៦។

 

ពិត​ជា​កម្រ​! ទារិកា​ម្នាក់​កើត​ចំ​ថ្ងៃខែ​តែមួយ ដូច​ឪពុកម្តាយ​នាង

 

ការ​កើត​ចំ​ថ្ងៃ​ខែ​ដូច​គ្នា ជាមួយ​ឪពុកម្តាយ​នេះ បាន​ធ្វើ​ឲ្យ​ទារិកា Lucy ក្លាយ​ទារក​ម្នាក់ ក្នុង​ចំណោម​ទារក ចំនួន ៤៨លាន​នាក់ ដែល​បាន​ជួប​ប្រទះ​រឿងរ៉ាវ​ដ៏​កម្រ​នេះ ខណៈ​អ្នកនិយម​ប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​រឿង​នេះ។ ចំណែក​ឯ អ្នកស្រី Caitlin និង លោក Tom កំពុងតែ​សប្បាយ​រីករាយ ជាមួយ​នឹង​ទារិកា​របស់​ពួកគេ ដែល​កើត​មក​មាន​សុខភាព​ល្អ និង​ទម្ងន់ ៣,៣គីឡូក្រាម៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail