តើ​វគ្គ​សម្ភាសន៍​​អាហារូបករណ៍​គេ​សួរ​អ្វីខ្លះ?

ការ​​ទទួល​​បាន​​អាហារូបករណ៍​​ទៅ​​សិក្សា​​នៅ​​បរទេស​​គឺ​​ជា​​ក្ដី​​ប្រាថ្នា​​របស់​​អ្នក​​​សិក្សា​​នា​​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ការ​ចាប់​យក​អាហារូបករណ៍​ណា​មួយ​វា​មិន​ងាយ​ស្រួល​​ដូច​ការ​ប្រឡង​​ឆមាស​​ធម្មតា​​ទេ។ វា​ទាមទារ​នូវ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

 

ក្នុង​​ដំណើរ​ការ​អាហារូបករណ៍ សិស្ស​និស្សិត​​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​​លើ​វគ្គ​សម្ភាសន៍ ដោយ​មិន​បាន​ដឹង​មុន​ថា​នឹង​មាន​អ្វី​កើត​ឡើង មិន​ដឹង​ថា​តើ​គណៈ​កម្មការ​​នឹង​សួរ​​អ្វីខ្លះ ហើយ​នឹង​ត្រូវ​ឆ្លើយ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​ពិន្ទុ​ខ្ពស់។ វគ្គ​​សម្ភាសន៍​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​គណៈ​កម្មការ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​​អាហារូបករណ៍​​ចង់​​​ស្គាល់​​បេក្ខជន​ដែល​បាន​ជាប់​វគ្គ​ជម្រុះ​ឲ្យ​កាន់​តែ​ច្បាស់ និង​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​​ភាព​ឈ្លាស​​វៃ រហ័ស​រហួន សមត្ថភាព ចំណេះ​ដឹង និង​ការ​ដោះ​ស្រាយ​​បញ្ហា​ចំពោះ​មុខ។

 

តើ​វគ្គ​សម្ភាសន៍​​អាហារូបករណ៍​គេ​សួរ​អ្វីខ្លះ?

 

មួយ​​វិញ​​ទៀត​គណៈ​កម្មការ​អាហារូបករណ៍ ក៏​ចង់​បញ្ជាក់​ផង​ដែរ​ថា​​បេក្ខជន​និមួយៗ​​ជា​ម្ចាស់​នៃ​​សំណុំ​​បែប​បទ​របស់​ខ្លួន។
ក្នុង​វគ្គ​នេះ​បេក្ខជន​​ទាំង​អស់​នឹង​​ត្រូវ​ចោទ​សួរ​នូវសំណួរ​រដូចៗ​គ្នា​ដែល​ភាគ​​ច្រើន​ទាក់​ទិន​​ទៅ​នឹង​​សំណុំ​​ឯកសារ​របស់​ខ្លួន និង​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​អ្នក​ស្នើ​សុំ ដោយ​​រាប់​បញ្ចូល​​ទាំង​​សំណួរ​គោល និងសំណួរ​បន្ទាប់​បន្សំ​មួយ​ចំនួន។ សំណួរ​ទាំង​​នេះ​នឹង​ឆ្លុះ​បង្ហាញ​​ពី​កម្រិត​នៃ​​ចំណេះ​ដឹង និង​​ជំនាញ​របស់​អ្នក ចំណាប់​អារម្មណ៍ និង​ដំណោះ​​ស្រាយ​​​របស់​អ្នក​ទៅ​លើ​បញ្ហា​​ដែល​​កំពុង​កើត​មាន​ឡើង​ទាក់​ទិន​នឹង​ជំនាញ​ដែល​អ្នក​​ចង់​ទៅ​​សិក្សា ព្រម​ទាំង​ភាព​រឹង​មាំ និង​​ច្បាស់​​លាស់​នៃ​គម្រោង​​ជីវិត​របស់​​អ្នក​បន្ទាប់​​ពី​បញ្ចប់​​ការ​​សិក្សា​។ វគ្គ​នេះ​ជា​ដំណាក់​កាល​​ជាប់​ធ្លាក់​មួយ​ដែល​បេក្ខជន​ភាគ​ច្រើន​ឆ្លង​កាត់​មិន​ផុត។

 

សិស្ស​និស្សិត​នឹង​យល់​កាន់​តែ​​ច្បាស់​អំពី​ដំណើរ​ការ​នៃ​វគ្គ​សម្ភាសន៍ សំណួរ​របស់​គណៈ​កម្មការ​​អាហារូបករណ៍ និង​វិធីសាស្រ្ត​ក្នុង​ការ​យក​ពិន្ទុ​ពេញៗ​​នៅ​ក្នុង​សន្និសីទ​​អាហារូបករណ៍​​លើក​​ទី​៥ ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (តិចណូ) ​ចាប់​​ពី​​ម៉ោង​៨​ព្រឹក​តទៅ។

 

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង 012 230 140 និង 010 911 776 ឬ​ទំព័រ​​ហ្វេសប៊ុក Anussa Event Planner។ កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ថ្នាំ​ពណ៌ជាតិ និង​ក្រុមហ៊ុន​ស្តារ​អូតូ Cambodia៕

 

អត្ថបទៈ ដៃគូសហការ