តារាសម្តែងចិន វ៉ាង ប៉ាវឈាង ចូលបំភ្លឺនៅតុលាការរឿងលែងប្រពន្ធ

6 Videos


កាលពីព្រលឹមស្រាងៗថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៦ តារាសម្តែងចិនលោក វ៉ាង ប៉ាវឈាង បានបង្ហោះ សេចក្តីថ្លែងការណ៍នៃការលែងលះនៅក្នុងគេហទំព័រដោយមានខ្លឹមសារថា ប្រពន្ធរបស់លោក គឺអ្នកស្រី ម៉ា រ៉ុង នឹងអ្នកចាត់ការទូទៅលោក សុង ជា មានទំនាក់ទំនងមិនប្រក្រតី ដោយសម្រេចចិត្តលុបចោលនូវចំណងអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រី ម៉ា រ៉ុង ហើយទន្ទឹមនឹងនោះដែរក៏លុបចោលកិច្ចសន្យាការងារជាមួយនឹងអ្នកចាត់ការទូ ទៅលោកសុង ជា ផងដែរ

តារាសម្តែងចិន វ៉ាង ប៉ាវឈាង ចូលបំភ្លឺនៅតុលាការរឿងលែងប្រពន្ធ

ក្រោពីព័ត៌មាននេះបានផ្សព្វផ្សាយចេញភ្លាម គឺវាហាក់បីដូចជាមានគ្រាប់បែកធុនធ្ងន់ មួយគ្រាប់កំពុងតែទម្លាក់ក្នុងពិភពសិល្បៈអ៊ីចឹង ។ កាលពីម៉ោងជាង ៩ ព្រឹក (ម៉ោងនៅក្នុងស្រុក) ថ្ងៃទី ១៥ ខែសីហា លោក វ៉ាង ប៉ាវឈាង ដោយមាន មេធាវីផ្ទាល់ខ្លួនអមដំណើរផងនោះបានមកដល់តុលាការប៉េកាំង ដើម្បីឆ្លើយបំភ្លឺនូវពាក្យបណ្តឹងសុំលែងលះរបស់ អ្នកស្រី ម៉ា រ៉ុង ព្រមទាំងទាមទារសុំបែងចែកទ្រព្យសម្បត្តិរួមដែលក្នុងនោះរួមមាន ផ្ទះ ៧ ខ្នង ភាគហ៊ុននៅក្នុង ក្រុមហ៊ុនមួយចំនួន រថយន្តទំនើបជាច្រើនគ្រឿង និង គ្រឿងអលង្ការដ៏មានតម្លៃមួយចំនួនទៀត ចំណែកបញ្ហា សិទ្ធចិញ្ចឹមកូនប្រុសស្រីទាំង ២ នាក់ក៏ត្រូវបានមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងផងដែរ ។

តាមព័ត៌មានបានឲ្យដឹងថា កូនប្រុសរបស់ពួកគេឈ្មោះ វ៉ាង ជីហាវ កើតឆ្នាំ ២០១០ នៅសហរដ្ឋអាមេរិក ដូច្នេះជាពលរដ្ឋអាមេរិក ។ ប៉ុន្តែមានមេធាវីមួយចំនួនយល់ឃើញថា បើទោះជាពលរដ្ឋអាមេរិកក្តី ប៉ុន្តែឲ្យតែកូន ប្រុសមួយនេះរស់នៅក្នុងប្រទេសចិន ជារៀងរហូតនោះ គឺតុលាការប្រទេសចិន ក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការជំនុំ ជម្រះរឿងក្តីទទួលសិទ្ធិចិញ្ចឹមកូនដែរ ហើយក្រោយពីប្រកាសសាលក្រម ប្រសិនបើកូនប្រុសមួយនេះទៅរស់នៅ អាមេរិក នោះគឺតុលាការអាមេរិក អាចច្រានចោលនូវសាលក្រមមុន ។

តារាសម្តែងចិន វ៉ាង ប៉ាវឈាង ចូលបំភ្លឺនៅតុលាការរឿងលែងប្រពន្ធ

ដូច្នេះបើផ្អែកតាមផ្លូវច្បាប់អាចនិយាយបានថា តុលាការអាមេរិក អាចមានសិទ្ធិកាត់ក្តីសិទ្ធិចិញ្ចឹមកូន ដែលកូនមួយនោះមានដើមកំណើតនៅអាមេរិក ជាវគ្គចុងក្រោយបាន ។ ប៉ុន្តែរឿងដោយឡែកមួយទៀតប្រសិនក្រោយពេលចេញសាលក្រមហើយកូននោះនៅ តែរស់នៅក្នុងប្រទេសចិន ជារៀងរហូតនោះ គឺតុលាការអាមេរិក មិនអាចធ្វើដំណើរមកកាត់ក្តីនៅក្នុងប្រទេសចិន បានឡើយ ៕ គ ឡេង