នាយ​ ចឺម​ អត់​បាន​ប្រឡង​បាក់​ឌុប​ទៀត​ហើយ​ឆ្នាំ​នេះ

តារា​កំប្លែង ​និង​ចម្រៀង​ នាយ ចឺម បាន​ថ្លែង​មក​កាន់​ Sabay ថា​ ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​​ក្នុង​ឆ្នាំ​សិក្សា ២០១៦​នេះ​ខ្លួន​ពុំ​បាន​ចូល​រួម​ប្រឡង​ទៀត​ហើយ។

 

នាយ​ ចឺម​ អត់​បាន​ប្រឡង​បាក់​ឌុប​ទៀត​ហើយ​ឆ្នាំ​នេះ

 

តារា​កំប្លែង​មាន​ដើម​កំណើត​​ពី​ខេត្ត​ កំពង់​ស្ពឺ បាន​ប្រាប់​ថា មាន​បង​ប្អូន​ក៏​ដូច​ជា​មិត្ត​រួម​ថ្នាក់​នៅ​ឯ​​ស្រុក​កំណើត​​តែង​តែ​សួរ​នាំ​ថា​តើ​លោក​​បាន​បញ្ឈប់​ការ​សិក្សា​ហើយ​ឬ? ។ “តាម​ពិត​​ទៅ​ ខ្ញុំ​​នៅ​រៀន​ធម្មតា​ទេ​ តែ​គ្រាន់​តែ​ខ្ញុំ​រវល់​ជាមួយ​សិល្បៈ​ខ្លាំង​ពេក ​ទើប​មិន​បាន​ទៅ​រៀន​​ជាប់​លាប់​ ហើយ​ឥឡូវ​ឆ្នាំ​នេះ​អត់​បាន​ប្រឡង​បាក់ឌុប​ទៀត​ហើយ”។

 

នាយ​ ចឺម​ អត់​បាន​ប្រឡង​បាក់​ឌុប​ទៀត​ហើយ​ឆ្នាំ​នេះ

 

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ “សាន់ដេ” រូប​នេះ​ ក៏​ធ្លាប់​បញ្ជាក់​ពី​ចំណូល​ប្រចាំ​ខែ  ​ដែល​លោក​រក​​ពី​ការងារ​សិល្បៈ​បាន​ប្រមាណ​ជា​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ ​​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ទុក​ការ​សិក្សា​ចោល​មួយ​អន្លើ​សិន៕

 

ទៅ​ស្ដាប់​ព័ត៌មាន​បន្ថែម​ពី​នាយ​ចឺម​ទាំង​អស់​គ្នា៖​

 

 

អត្ថបទ៖ SAMEDY​