Min Pechaya និង Weir ហ៊ានថត ឈុតរោលរាលជាមួយគ្នា ដល់ថ្នាក់ហ្នឹង?​ (មានវីដេអូ)

ថៃ៖ តារាសម្តែងស្រីថៃ Min Pechaya និងលោកWeir Sukollawat បានបង្ហាញនូវសកម្មភាពស៊ិចស៊ី និងផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំង ក្នុងទស្សនាវដ្តីថៃមួយ សម្រាប់លេខថ្មី។

ចំពោះតារាទាំងពីរដួងនេះ ពិតជាថតឈុតរោលរាលបែបស៊ីអារម្មណ៍សមគ្នាណាស់ ជាមួយនឹងការដាក់មនោសញ្ចេតនាស្នេហា របស់ពួកគេរៀងៗខ្លួន។ ហើយក៏មាន ឈុតខ្លះ ឈានទៅដល់ការអោបថើបគ្នា នៅលើគ្រែទៀតផង ដែលជាឈុតមួយ អាចនិយាយបានថា កម្របានឃើញពួកគេស្និទ្ធស្នាលបែបនេះណាស់។ 

ក្នុងនោះដែរ នាង Min Pechaya និង លោកWeir Sukollawat ត្រូវបានអ្នកគាំទ្រ ដាក់ងារឲ្យថា ជាដៃគូស៊ីចង្វាក់គ្នាបំផុត ហើយភាគច្រើន ពួកគេក៏តែងតែ ថតដាក់គ្របទស្សនាវដ្តី និងថតរឿងភាគថៃរួមគ្នាផងដែរ។

មិនតែប៉ុណ្ណោះ មានអ្នកគាំទ្រភាគច្រើន ក៏ចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដនឹងគ្នាដែរ ដូចតារាផ្សេងៗ តែទោះជាយ៉ាងណា សម្រាប់លោក Weir Sukollawat មានម្ចាស់បេះដូងរួចទៅហើយ គឺមិនអាចដាក់ចិត្តស្រលាញ់នាង Min Pechaya តាមអ្នកគាំទ្របានឡើយ៕

តោះមើលរូបភាព និងឈុតក្រៅឆាក របស់ពួកគេ ក្នុងទស្សនាវដ្តី ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Min Peechaya បានរអិលជើងដួល ធ្លាក់ពីលើកាំជណ្តើរ ក្នុងផ្ទះរបស់នាង។

តារាស្រីវ័យ២៦ឆ្នាំ រូបនេះ បានដួលធ្លាក់ពីលើកាំជណ្តើរ នៅពេលយប់ ដែលធ្វើឲ្យសាច់ដុំជើងរបស់នាង ឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែទោះបីជានាង ឈឺជើងប៉ុណ្ណា ក៏នាងនៅតែខំចូលរួម ក្នុងពិធីក្រុងពាលីរឿងភាគថ្មីរបស់នាងដែរ ព្រោះនាងជាតួឯក ក្នុងរឿងនោះ។

ជាមួយគ្នានោះដែរ នាង Min Peechaya បានឲ្យដឹងថា ថ្ងៃដែលនាងរអិលដួលនោះ គឺរូបនាង ទើបតែមកពីប្រទេសចិន ហើយវាពិតជាធ្វើឲ្យនាងឈឺជើងយ៉ាងខ្លាំង។ នៅថ្ងៃបន្ទាប់ នាងបានទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យជើង រកមើលថាមានបញ្ហាអ្វី ហើយគ្រូពេទ្យក៏បានប្រាប់ទៅនាងថា ស្ថានភាពជើង មិនមានបញ្ហាធ្ងន់ធ្ងរអ្វីនោះទេ គ្រាន់តែត្រូវការ ឲ្យនាងសម្រាក និងមិនត្រូវធ្វើចលនាច្រើនប៉ុណ្ណោះ។

យ៉ាងណាមិញ នាងពិតជាមិនអាចចោលការងារសិល្បៈរបស់នាងបានមែន ទើបធ្វើឲ្យនាងត្រូវសម្រេចចិត្តធ្វើការ ទាំងជើងឈឺ។ ជាពិសេស នាងបានប្រាប់បន្ថែមទៀតថា នាងនឹងមើលថែខ្លួនឲ្យល្អជាងនេះ ដើម្បីអ្នកគាំទ្រ ដូច្នេះអ្នកទាំងអស់គ្នា កុំព្រួយបារម្ភ នាងអាចធ្វើការជាធម្មតាបាន៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload