រថយន្ត Lexus បើកលឿនដូចហោះ បុកឪពុកជិះកង់ឌុបកូន ស្លាប់ក្នុងថ្លុកឈាម

ខេត្តតនគិរី ៖ នៅវេលាម៉ោងជិត៦ថ្ងៃទី១៨ខែសីហា២០១៦ លើកំណាត់ផ្លូវជាតិ លេខ៧៦ ចន្លោះបង្គោលលេខ២៨០-២៨១ ស្ថិតក្នុងភូមិព្រួកឃុំបាតាង ស្រុក លំផាត់ ឪពុកនិងកូន ជិះកង់តាមដងផ្លូវលេខ៧៨ ត្រូវបានរថយន្តបុកពីក្រោយ ពេញទំហឹង បណ្តាលឲ្យបុរសជាឳពុកស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯកូន ម្នាក់ទៀតបានស្លាប់នៅមន្ទីររីឯជនបង្កបានចុះពីរថយន្តគេចខ្លួន បាត់ស្រមោល តែម្តង។

សមត្ថកិច្ចបានអោយដឹងថារថយន្តម៉ាកLexus RX300 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-3951 បើកបរក្នុងល្បឿនលឿនក្នុងទិសដៅស្របគ្នាពីជើង ទៅត្បូង បានបុកជនរងគ្រោះពីក្រោយពេញទំហឹងដែលជិះកង់ពីរនាក់ឪពុកនិងកូនដែល មានឈ្មោះ លួន ដែង អាយុ២៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ(ស្លាប់) ២. កូន ឈ្មោះ ដែង រតនា ភេទប្រុស អាយុ៣ឆ្នាំ រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកខេត្ត ក៏បានដាច់ខ្យល់ស្លាប់ តាមក្រោយដែរ។ ជនបង្ករជាអ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ យករថយន្តមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ ដើម្បីកសាងសុំណុំរឿងដោះស្រាយតាមនិតិវិធីច្បាប់។ចំពោះសាកសពជនរងគ្រោះ ទាំងពីរនាក់ ត្រូវសមត្ថកិច្ចប្រគល់ឲ្យ ក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

រថយន្ត Lexus បើកលឿនដូចហោះ បុកឪពុកជិះកង់ឌុបកូន ស្លាប់ក្នុងថ្លុកឈាម

រថយន្ត Lexus បើកលឿនដូចហោះ បុកឪពុកជិះកង់ឌុបកូន ស្លាប់ក្នុងថ្លុកឈាម