អ្នកយកព័ត៌មាន​ទូរទស្សន៍អប្សរា​ប្តឹងសន្តិសុខ​ផ្សារច្បារអំពៅ

រាជធានីភ្នំពេញ ៖​ ភ្នាក់ងារទូរទស្សន៍អប្សារា​ លោកស៊ូ ប៊ុនធី​ បានឲ្យមេធាវីរៀបចំឯកសារ​ប្តឹងសន្តិសុខផ្សារបន្លែច្បារអំពៅ ពីបទ​ប្រេីអំពេីហិង្សា​ ​និងជេរប្រមាថរូបលោក​ ​កាលពីថ្ងៃ16 សីហា 2016​ ខណៈពេលរូបលោក​ចុះទៅយកព័ត៌មាននៅទីនោះ។

មូលហេតុដែលលោកស៊ូ ប៊ុនធី​ សម្រេចពឹងមេធាវីរៀបចំឯកសារ​ប្តឹង​ក្រុមសន្តិសុខ​ផ្សារបន្លែច្បារអំពៅ​ នា​ព្រឹក​ថ្ងៃទី19 សីហានេះ ដោយសារមិនឃេីញ​សន្តិសុខទាំង​នោះ ​មកសុំទោសរូប​លោកតាមពាក្យអង្វរករបស់​លោកសាន់ ប៊ុនណា ​ប្រធានផ្សារ​បន្លែច្បារ​អំពៅ។

នៅព្រឹកថ្ងៃសុក្រដដែលនេះ ​លោកសាន់ ប៊ុនណា​ មិនអាចទំនាក់ទំនង​សុំការបំភ្លឺបានឡើយ ៕