ឃាត់ខ្លួនស្ត្រីម្នាក់​ ក្រោយពីលួចកាត់ខ្សែក​ ក្មេងអាយុប្រហែល ២ឆ្នាំក្នុងផ្សារ

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែចាប់ឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាព លួចកាត់ខ្សែក កូនក្មេង​ អាយុប្រហែល២ឆ្នាំ​ នៅក្នុងផ្សារតូចទួលសង្កែ កាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុច ក្នុងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះហើយនឹងកូនរបស់ខ្លួន​ បានជិះម៉ូតូឌុបចេញពីកន្លែង ស្នាក់នៅម្តុំបឹងកក់ នៅក្បែរព្រះវិហារអ៊ីស្លាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីធ្វើដំណើរមកផ្សារតូច ទួលសង្កែ មករកទិញម្ហូប យកទៅផ្ទះវិញ ខណៈដែលជនរងគ្រោះ បានដើរចូលទៅក្នុងផ្សារ ដើររកទិញម្ហូបបានហើយ ជនរងគ្រោះបានបីកូនប្រុស អាយុប្រហែល ២ឆ្នាំ ដែលមានពាក់ខ្សែកផ្លាកទីនចំនួន ១ជីកន្លះ ដោយមានបន្តោងរូបព្រះ ។ 

ភ្លាមនោះ​ជនរងគ្រោះកំពុងតែ អង្គុយតថ្លៃកាំបិតចិតបន្លែ ពេលនោះ កូនប្រុសរបស់ជនរងគ្រោះ បានដេកលក់ ក៏បានបីទ្រកូនដាក់ដៃខាងស្តាំ ស្រាប់តែពេលនោះ មានជនសង្ស័យម្នាក់​ បានដើរមកលួចកាត់ខែ្សក របស់កូនប្រុសស្រ្តីរងគ្រោះ នៅពេលដែលកាត់រួចហើយ ក៏ត្រូវបានស្ត្រីរងគ្រោះដែលម្តាយឃើញដូចនេះ បានស្រែកចោរៗ កាត់ខ្សែកកូនរបស់ខ្ញុំ ។

ក្រោយមក ក៏ត្រូវបានកម្លាំងសន្តិសុខ និងកម្លាំងសមត្ថកិច្ច ដែលកំពុងរៀបចំធ្វើសណ្តាប់ធ្នាប់ បានមកជួយធ្វើអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍ នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ ។

លោកបានបន្តទៀតថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡាង សុភា ហៅភា ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិរោងចក្រឆ្នាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ ជុំ ចន្ថា ហៅខួច ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​

បច្ចុប្បន្នជនសង្ស័យខាងលើ រួចនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាត់ខ្លួនស្ត្រីម្នាក់​ ក្រោយពីលួចកាត់ខ្សែក​ ក្មេងអាយុប្រហែល ២ឆ្នាំក្នុងផ្សារ

ឃាត់ខ្លួនស្ត្រីម្នាក់​ ក្រោយពីលួចកាត់ខ្សែក​ ក្មេងអាយុប្រហែល ២ឆ្នាំក្នុងផ្សារ

ឃាត់ខ្លួនស្ត្រីម្នាក់​ ក្រោយពីលួចកាត់ខ្សែក​ ក្មេងអាយុប្រហែល ២ឆ្នាំក្នុងផ្សារ