iPhone 7 ដាំពេជ្រស្រោបមាសផ្តើមដាក់ឲ្យកុម្ម៉ង់

ទោះ​ជា​វត្តមាន​របស់​ ​iPhone 7​ ​អាច​នឹង​ចេញ​ជា​ផ្លូវ​ការ​នា​ខែ​កញ្ញា​ ​២០១៦​ ​ប៉ុន្តែ​នៅ​ពេល​នេះ​ប្រិយមិត្ត​ក៏​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ ​iPhone 7​ ​ដាំ​ពេជ្រ​ ​ស្រោប​មាស​ពី​ក្រុមហ៊ុន​បរទេស​មួយ។

 

iPhone 7 ដាំពេជ្រស្រោបមាសផ្តើមដាក់ឲ្យកុម្ម៉ង់

រូបគំរូ

 

ក្រុមហ៊ុន​នោះ​មាន​ឈ្មោះ​ថា​ ​Legend​ ​ដែល​មាន​ជំនាញ​ខាង​កែច្នៃ​ស្មាតហ្វូន​នានា​ ​ឲ្យ​ក្លាយ​ទៅ​ជា​គ្រឿង​អលង្ការ​ ​ដែល​ប្រកប​ដោយ​ភាព​ទាក់ទាញ​ ​ហើយ​នៅ​ពេល​នេះ​ ​Legend​ ​ក៏​ប្រកាស​ឲ្យ​អតិថិជន​ធ្វើ​ការ​កុម៉្មង់​ ​iPhone 7 និង 7Plus​ ​ពី​ពូក​គេផង​ដែរ។

 

iPhone 7 ដាំពេជ្រស្រោបមាសផ្តើមដាក់ឲ្យកុម្ម៉ង់

រូបគំរូ

 

iPhone 7 និង 7Plus​ ​ដែល​កែច្នៃ​ដោយ​ ​Legend​ ​គឺ​ស្រោប​មាស​ប្រភេទ​ ​14K​ ​ដាំ​ពេជ្រ​កម្រិត​ ​360 VVS1​ ​និង​មាន​អម​ជា​ស្បែក​ក្រពើ​ ​និង​ស្បែក​ពស់ថ្លាន់។ ចំពោះ​តម្លៃ​ ​iPhone 7 និង 7Plus​ ​ដែល​ច្នៃ​រួច​មាន​តម្លៃ​ ​៣ ៣០០​ ​ដុល្លារ​ឡើង​ ​និង​ម៉ូដែល​ពិសេស​មាន​ដាំ​ត្បូង​កណ្ដៀង​ទំហំ​ ​0.6​ ​ការ៉ាត់​មាន​​តម្លៃ​ ​៣៨០០​ ​ដុល្លារ៕

 

អាន​បន្ត​ ​៖​ Cambo Ticket និងTos Found ជាប់ជម្រុះ​ដណ្ដើម​មេដាយ​មាស Asean ICT Award 2016

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​gsmarena