Mourinho៖ “Pogba មិន​មែន​ Messi ឬ Ronaldo ទេ ប៉ុន្តែ…”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United ​​បាន​លើក​ឡើង​ថា ​លោក​មិន​រំពឹង​ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​លោក​ Paul Pogba ​នឹង​​ស៊ុត​បាន​ច្រើន​គ្រាប់​ដូច​ Lionel Messi ឬ Cristiano Ronaldo នោះ​ទេ ប៉ុន្តែ​ជឿ​ថា​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ ជា​ខ្សែ​បម្រើ​ល្អ​បំផុត​លើ​ពិភពលោក។

 

Mourinho៖ “Pogba មិន​មែន​ Messi ឬ Ronaldo ទេ ប៉ុន្តែ…”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United

 

Pogba ​បាន​ផ្ទេរ​ពី Juventus ​មក​ Man Utd ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក​​៨៩​លាន​ផោន​ និង​រំពឹង​ចូល​លេង​​​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ​ ពេល​ប៉ះ​ Southamton ​ក្នុង​ប្រកួត​ Premier League សប្ដាហ៍​ទី​២។

 

អ្នកចាត់ការ​​រហស្សនាម “Special One” បាន​និយាយ​​ក្នុង​សន្និសីទកាសែត​ថា៖ “តើ​ Pogba អាច​ស៊ុត​ដូច​ Ronaldo និង​ Messi? ខ្ញុំ​ជឿ​ថា​ មិន​អាច​សូម្បី​២៥%។ ខ្ញុំ​គិត​ថា ​គាត់​មិន​អាច​ស៊ុត​បាន​២០​គ្រាប់​ទេ​រដូវ​កាល​នេះ។ ប៉ុន្តែ​គាត់​ជា​ខ្សែ​បម្រើ​​ដ៏​ល្អ​បំផុត​ម្នាក់ ប្រហែល​ខ្ញុំ​អាច​និយាយ​បាន​ថា គាត់​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​លើ​ពិភពលោក”៕

 

Mourinho៖ “Pogba មិន​មែន​ Messi ឬ Ronaldo ទេ ប៉ុន្តែ…”

 

Mourinho៖ “Pogba មិន​មែន​ Messi ឬ Ronaldo ទេ ប៉ុន្តែ…”

 

Mourinho៖ “Pogba មិន​មែន​ Messi ឬ Ronaldo ទេ ប៉ុន្តែ…”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror