ទារិកា​កើត​លើ​មេឃ កម្ពស់​១១​គីឡូម៉ែត្រ​ពី​ដី ថា​មើល​នាង​បាន​កាដូរ​អ្វី​ខ្លះ?

បទពិសោធន៍របស់ក្រុមហ៊ុនអាកាសចរណ៍មួយ ដែលមិនងាយនឹងមាននរណាទទួលបាន នោះគឺការបង្កើតកូនឲ្យអ្នកដំណើរ ក្នុងពេលដែលយន្តហោះកំពុងសំកាំងលើអាកាស ដោយរឿងដ៏កម្រនេះ បានកើតឡើងលើអាកាសចរណ៍ Cebu Pacific របស់ហ្វីលីពីន ហើយអាកាសចរណ៍នេះ បានជូនជាអំណោយក្នុងការធ្វើដំណើរចម្ងាយ១លានម៉ៃល៍ដោយឥតគិតថ្លៃ ចំពោះក្មេងស្រីកើតលើអាកាសនេះ ។

ទារិកា​កើត​លើ​មេឃ កម្ពស់​១១​គីឡូម៉ែត្រ​ពី​ដី ថា​មើល​នាង​បាន​កាដូរ​អ្វី​ខ្លះ?
ក្នុងដំណើរហោះហើរពីក្រុង Dubai នៃសហព័ន្ធអារ៉ាប់រួម មកកាន់ក្រុង Manila ប្រទេសហ្វីលីពីន ស្ត្រីម្នាក់បានកើតកូនក្នុងពេលហោះហើរ រយៈពេល៥សប្ដាហ៍មុនការគិតទុក តែសំណាងល្អ ស្ត្រីបម្រើការលើយន្តហោះ២នាក់ សុទ្ធតែបានសិក្សាជំនាញគិលានុបដ្ឋាយិកា ដូច្នេះពួកគេអាចជួលសម្រាលកូនបានយ៉ាងជោគជ័យ ដោយទារិកាដែលកើតត្រូវបានដាក់ឈ្មោះថា Haven
ទារិកា​កើត​លើ​មេឃ កម្ពស់​១១​គីឡូម៉ែត្រ​ពី​ដី ថា​មើល​នាង​បាន​កាដូរ​អ្វី​ខ្លះ?
ក្រោយទារិកាកើតមកហើយ យន្តហោះបានបកក្បាលទៅចុះនៅក្រុង Hyderabad ប្រទេសឥណ្ឌាវិញភ្លាម ដើម្បីផ្ដល់ការសង្គ្រោះបឋមដល់ស្ត្រីជាម្ដាយ ធ្វើការយន្តហោះត្រូវពន្យារពេលហោះហើរដល់ទៅ៩ម៉ោង យូរជាងការគិតទុកថា នឹងដល់គោលដៅក្នុងប្រទេសហ្វីលីពីន តែគ្មានអ្នកដំណើរណាម្នាក់ រិះគន់ចំពោះករណីនេះទេ មានតែសប្បាយចិត្តថែមទៀត ។
លោក Lance Gokongwei ជា CEO នៃអាកាសចរណ៍ Cebu Pacific នេះ បានធ្វើការផ្ដល់ជាកាដូរថ្ងៃកំណើតដល់ទារិកានោះ ជាមួយនឹងការហោះហើរចម្ងាយ១លានម៉ៃល៍ (១៦០៩៣៤៤គីឡូម៉ែត្រ) ដោយឥតគិតថ្លៃ ដែលវាអាចប្រើប្រាស់បានទាំងការហោះហើរក្រៅស្រុក និងក្នុងស្រុក ហើយអាចចែករំលែកជាមួយគ្រួសារនាងក៏បានដែរ អ្វីដែលរឹតតែពិសេសទៅទៀតនោះគឺ ការផ្ដល់ជូននេះ គ្មានថ្ងៃផុតកំណត់ឡើយ ។
គួរបញ្ជាក់ថា ទារិកាដែលកើតក្នុងកម្ពស់១១គីឡូម៉ែត្រពីដីនេះ បានផ្ដល់ជាបទពិសោធន៍ថ្មីមួយ មិនថាសម្រាប់តែម្ដាយរបស់នាងទេ តែក៏ជាបទពិសោធន៍សម្រាប់អាកាសចរណ៍ និងអ្នកដំណើរទាំងឡាយដែរ ហើយកាដូរចម្ងាយ១លានម៉ៃល៍នេះ គឺស្មើនឹងការចំណាយប្រាក់អស់៥លានប៉េសូ (លុយហ្វីលីពីន) ទើបទទួលបានពិន្ទុសម្រាប់ផ្ដល់រង្វាន់ដូចនេះ ៕
ប្រភព ៖ kqube
  • ទារិកា​កើត​លើ​មេឃ កម្ពស់​១១​គីឡូម៉ែត្រ​ពី​ដី ថា​មើល​នាង​បាន​កាដូរ​អ្វី​ខ្លះ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: