ចាប់ជនល្មោភកាមម្នាក់ នៅខណ្ឌឫស្សីកែវ ក្រោយគំរាមសម្លាប់ និងរំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចជាច្រើនដង

(ភ្នំពេញ)៖ យុវជនល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំ លោភក្មេងស្រីមិនទាន់គ្រប់អាយុបានសម្រេចជាច្រើនលើក ព្រមទាំងគំរាមសម្លាប់ចោលបើសិនហ៊ានទម្លាយរឿងនេះចេញក្រៅ តែជាលទ្ធផល ត្រូវក្រុមគ្រួសារជនរងគ្រោះប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ក្របួចជាប់វាយខ្នោះភ្លាមៗដើម្បីសួរនាំ។

ចាប់ជនល្មោភកាមម្នាក់ នៅខណ្ឌឫស្សីកែវ ក្រោយគំរាមសម្លាប់ និងរំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចជាច្រើនដង

ការឃាត់ខ្លួនជនត្រូវសង្ស័យខាងលើនេះបានធ្វើឡើងនៅ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះថន ធារ៉ា ហៅ(ធា) អាយុ១៨ឆ្នាំ មានមុខ របរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅ ក្បែរចំណុចកើតហេតុ ខាងលើ ។

ចាប់ជនល្មោភកាមម្នាក់ នៅខណ្ឌឫស្សីកែវ ក្រោយគំរាមសម្លាប់ និងរំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចជាច្រើនដង

រីឯជនរងគ្រោះឈ្មោះ ប ស.ជ.ត អាយុ១២ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅជាមួយម្ដាយមីងនៅចំណុចកើតហេតុខាងលើ។មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា  តាមការ រៀបរាប់ឲ្យដឹងពីជនរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យ មុនពេលកើតហេតុ តាំងពីអំឡុងខែ មិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលជនរងគ្រោះទៅទិញទូរស័ព្ទ១គ្រឿងនិងភ្ជាប់អ៉ិនណេត ដើម្បីចុចមើលកំសាន្ដរួចជនសង្ស័យបានបន្តសកម្មភាពល្បួងរំលោភជនរងគ្រោះទាល់តែបានសម្រេចជាច្រើនដង ខណៈនោះជនសង្ស័យខ្លាចបែកធ្លាយរឿងទើបប្រើកូនកាំបិតដើម្បីគំរាមសម្លាប់ជនរងគ្រោះបើសិនហ៊ានយករឿងនេះប្រាប់ទៅប្រាប់ម្ដាយមីង។មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់បន្តទៀតថា ក្រោយជនសង្ស័យរំលោភជាច្រើនដង ទើបបណ្ដាលឲ្យជន រងគ្រោះមានអាការៈស្លេកស្លាំងហើយម្ដាយមីងរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យក៏សួរនាំស្រាប់តែបែកធ្លាយរឿងជនសង្ស័យខាងលើ បានប្រើកាំបិតគំរាមសម្លាប់និងរំលោភបានសម្រេចជាច្រើនដងមកហើយ តាំងពីអំឡុងខែមិថុនារហូតមកដល់យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ។សូមបញ្ជាក់ថា ជនល្មោភកាម ត្រូវបានបន្តឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការ តាមនិតិវិធី ៕

ប្រភព ៖ freshnewsasia

  • ចាប់ជនល្មោភកាមម្នាក់ នៅខណ្ឌឫស្សីកែវ ក្រោយគំរាមសម្លាប់ និងរំលោភក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចជាច្រើនដង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: