លោក ប្រាយុទ្ធ៖ ខ្ញុំនឹងបន្តធ្វើជា​នាយករដ្ឋមន្ត្រីថៃទៀត​ ក្រោយការបោះឆ្នោត ប្រសិនបើបេក្ខជន​ដែលជាប់ឆ្នោតនោះ មិនសមប្រកប

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថាលោក នឹងពិចារណាបន្តតំណែងនេះសម្រាប់ អណត្តិក្រោយការបោះឆ្នោតទៀត ប្រសិនបើបេក្ខជន ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីនោះ មិនមែនជាជម្រើសដ៏ សមរម្យដែលអាចដឹកនាំប្រទេសជាតិបាន។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នា ព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។

លោក ប្រាយុទ្ធ៖ ខ្ញុំនឹងបន្តធ្វើជា​នាយករដ្ឋមន្ត្រីថៃទៀត​ ក្រោយការបោះឆ្នោត ប្រសិនបើបេក្ខជន​ដែលជាប់ឆ្នោតនោះ មិនសមប្រកប

វាជាលើកទីមួយហើយ ដែលលោកប្រាយុទ្ធ បានធ្វើការបកស្រាយជុំវិញសំនួរ ដែលលោកមិនធ្លាប់បានឆ្លើយពីមុនមកនេះ។ យ៉ាងណាក៏ដោយការលើកឡើងនេះ នៅតែមានន័យយ៉ាងច្បាស់លាស់ថា យោធាអាចធ្វើការលូកដៃចូល ដោះស្រាយបញ្ហារដ្ឋាភិបាលស៊ីវិលជានិច្ចប្រសិនបើមានការរិះគន់ ឬប្រឆាំងជាសាធារណកើតឡើង ចំពោះនាយករដ្ឋថ្មី ដែលនឹងត្រូវជ្រើសរើសនៅចុងឆ្នាំ ២០១៧ ខាងមុខនេះ។គួរបញ្ជាក់ថា ការដែលលោក ប្រាយុទ្ធ ព្រមធ្វើការលើកឡើងពីបញ្ហានេះ ក៏ព្រោះតែកាលពីពេលថ្មីៗនេះអតីតសមាជិក ព្រឹទ្ធិសភា ដ៏មានប្រជាប្រិយភាពមួយរូបរបស់ប្រទេសថៃបានប្រកាសថា លោកនឹងបង្កើតគណបក្សនយោបាយមួយ ហើយតែងតាំងលោក ប្រាយុទ្ធ ចាន់អូចា ជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បីឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០១៧។ សម្រាប់គណបក្សថ្មីដែលគ្រោងនឹង បង្កើតនោះមានឈ្មោះថា«គណបក្សកំណែទម្រង់នៃប្រជាជន»

ប្រភព ៖ freshnewsasia

 

  • លោក ប្រាយុទ្ធ៖ ខ្ញុំនឹងបន្តធ្វើជា​នាយករដ្ឋមន្ត្រីថៃទៀត​ ក្រោយការបោះឆ្នោត ប្រសិនបើបេក្ខជន​ដែលជាប់ឆ្នោតនោះ មិនសមប្រកប已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: