អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី បានចោទប្រកាន់ទៅលើប្រទេសប៉ាគីស្ថានជាអ្នកបង្កឲ្យមានអំពើហិង្សាកើតឡើង នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ក្នុង ពេលឥណ្ឌាប្រារព្ធបុណ្យឯករាជ្យជាតិ។ អំពើ ហិង្សានោះបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៩នាក់នៅក្នុងការប៉ះ ទង្គិចដោយហិង្សាជាច្រើនកន្លែងនៅតំបន់កាស្មៀ។
អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា
នេះគឺជាលើកទីមួយហើយ ដែលនាយក រដ្ឋមន្ត្រីឥណ្ឌាបានលើកឡើងអំពីវិបត្តិនៅតំបន់ភាគនិរតី ប្រទេសប៉ាគីស្ថានដើម្បី វាយប្រហារ និងរិះគន់ប្រទេសជិតខាងជាអតីតគូសត្រូវនឹងគ្នានោះ។ ពោលគឺខុសពី ទម្លាប់មុនៗដែលលោកតែងកាយកប់ដោយ ខិតខំបង្ហាញតែភាពជិតស្និទ្ធប្រកាន់យក ជំហរបើកចំហទទួលស្វាគមន៍ និងហ៊ានដល់ទៅឆ្លៀតទៅបំពេញទស្សនកិច្ចដល់ ផ្ទះប្រមុខដឹកនាំប៉ាគីស្ថានដល់ផ្ទះផង។ នៅពេលថ្លែងសារជាប្រពៃណីទៅកាន់ ពលរដ្ឋក្នុងថ្ងៃបុណ្យជាតិ លោកនាយករដ្ឋ មន្ត្រីឥណ្ឌាបានរាលដាលវាយប្រហាររិះគន់ ប៉ាគីស្ថានថា បានរំលោភសិទ្ធិមនុស្សក្នុង តំបន់ដែលមានចលនាបះបោរចង់ផ្តាច់ទឹកដី Baloutchistan ជាប្រសាសន៍ដែលបង្ហាញ ពីរបត់ថ្មីនៃនយោបាយសង្គ្រាមការទូត ឥណ្ឌា-ប៉ាគីស្ថានផង និងការវាយបកទៅលើក្រុងអ៊ិស្លាម៉ាបាដដែលបានចោទប្រកាន់ ឥណ្ឌា ដូចគ្នាថារំលោភសិទ្ធិមនុស្សនៅតំបន់ ជាប់ជម្លោះកាស្មៀរ។

 អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា

តំបន់កាស្មៀរបានធ្លាក់ក្នុងអំពើហិង្សាជា ថ្មីឡើងវិញនារយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ។ គិតចាប់ពីខែកក្កដាមកជន ស៊ីវិលជាង៦០នាក់បានស្លាប់នៅក្នុងការ បង្ក្រាបបាតុករយ៉ាងហិង្សាពីសំណាក់ ប៉ូលិស ហើយនៅពេលកន្លងទៅថ្មីៗនេះទៀតការប៉ះទង្គិចជាមួយយោធា និងបាតុករបានធ្វើឱ្យមនុស្ស៩នាក់ស្លាប់ក្នុងនោះម្នាក់ជាក្មេងជំទង់ផង។ ប្រព័ន្ធអុីនធើណេត ទូរស័ព្ទដៃត្រូវបិទខ្ទប់ ប៉ូលិសឥណ្ឌារាប់ ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារសណ្តាប់ធ្នាប់ ព្រោះត្រូវនឹងថ្ងៃបុណ្យឯក រាជ្យជាតិផង។

បន្ទាប់មកការប៉ះទង្គិចក៏បានរាលដាលទៅដល់តំបន់ជាប់ជម្លោះជាមួយប៉ាគីស្ថាន ពីសំណាក់ពួកឧទ្ទាម (ប៉ាគីស្ថាន) ដែលឆ្លង បន្ទាត់ព្រំដែនវាយឆ្មក់ធ្វើឱ្យមេបញ្ជាការ ឥណ្ឌាម្នាក់ស្លាប់។ ខាងប៉ាគីស្ថានមាន ស្លាប់ប្រាំនាក់ បើទោះបីជាបម្រាមគោចរ ក៏ដោយ។ ឥណ្ឌានិងប៉ាគីស្ថានឈ្លោះគ្នាព្រោះតំបន់កាស្មៀរតាំងពីឆ្នាំ១៩៤៧មក ទាមទារគ្រប់គ្រងបូរណភាពដែនដីភ្នំនេះ។ ពួកឧទ្ទាមតែងប្រយុទ្ធជាមួយទាហាន ឥណ្ឌាដើម្បីទាមទារឯករាជ្យឬដើម្បីបានងាកទៅស្និទ្ធនឹងប៉ាគីស្ថាន៕ ម៉ែវ សាធី

អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា

អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា
ប្រភព៖ Nokorwatnews
  • អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: