ប្រហែលមានតែនៅឥណ្ឌា ដែលមនុស្សឡើងជិះរថភ្លើងយ៉ាងវេទនាបែបនេះ ! (VDO)

មានវីដេអូ ៖

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការធ្វើដំណើរប្រចាំថ្ងៃរបស់ពលរដ្ឋឥណ្ឌាដែលទៅធ្វើនៅទីក្រុង ជាពិសេសអ្នកដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក បានធ្វើឲ្យពិភពលោកមានការរន្ធត់ចិត្ត ព្រោះតែឃើញពួកគេដង្ហើមគ្នាឡើងជិះទាំងរថភ្លើងពុំទាន់ឈប់ស្រួលបួលផង ។

ប្រហែលមានតែនៅឥណ្ឌា ដែលមនុស្សឡើងជិះរថភ្លើងយ៉ាងវេទនាបែបនេះ ! (VDO)

ជាក់ស្តែង វីដេអូថ្មីមួយបានបង្ហាញឲ្យឃើញរថភ្លើង១ខ្សែ នៅក្នុងទីក្រុង Mumbai បានបើកចូលស្ថានីយ៍សន្សឹមៗ ខណៈស្ត្រីរាប់រយនាក់កំពុងឈរណែនតាន់តាប់ ដើម្បីឡើងជិះ ។ ពិតជាគួរឲ្យអាសូរណាស់ គ្រាន់តែរថភ្លើងបង្អង់ល្បឿនពុំទាន់ឈប់ស្រួលបួលផង ពួកគេបានហក់ចូលតាមទ្វានីមួយយ៉ាងលឿន និងដង្ហើមរុញគ្នាសម្រុកចូលគួរឲ្យគ្រោះថ្នាក់ ព្រោះតែខ្លាចគ្មានកន្លែងអង្គុយ ៕

ប្រភព ៖ ksn

 

  • ប្រហែលមានតែនៅឥណ្ឌា ដែលមនុស្សឡើងជិះរថភ្លើងយ៉ាងវេទនាបែបនេះ ! (VDO)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: