សាវិន ហ្វីលីព បានឆ្លងផុតគ្រោះថ្នាក់ ក្រោយពីចូលសង្គ្រោះបន្ទាន់

6 Videos


ពេលនេះស្ថានភាពជម្ងឺគាំងបេះដូងរបស់តារាសម្តែង សាវិន ហ្វីលីព បានធូរស្រាលបន្តិចហើយ ក្រោយ ពីចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីពាក់កណ្តាលអធ្រាត្រយប់មិញ ។ ប៉ុន្តែលោកមិនទាន់ ចេញពី មន្ទីរពេទ្យនៅឡើយទេ ។

សាវិន ហ្វីលីព បានឆ្លងផុតគ្រោះថ្នាក់ ក្រោយពីចូលសង្គ្រោះបន្ទាន់

ពេលនេះដែរអ្នកនាង សែម ឆវី ដែលជាភរិយារបស់លោក សាវិន ហ្វីលីព បាននិយាយថា ស្វាមី របស់អ្នកនាងឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ សម្ពាធឈាមបានឡើងបុកខ្លាំងដល់ ១៩ កាលពីយប់ម៉ិញចាប់ផ្តើមធ្លាក់ចុះមកវិញហើយ ។ ក្នុងនោះអ្នកនាងក៏បានថ្លែងអំណរគុណដល់បងប្អូនមហាជនដែលបានព្រួយបារម្ភចំពោះសុខភាពស្វាមីរបស់អ្នកនាង ។

សាវិន ហ្វីលីព បានឆ្លងផុតគ្រោះថ្នាក់ ក្រោយពីចូលសង្គ្រោះបន្ទាន់

នៅពេលដែល លោក សាវិន ហ្វីលីព ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភរិយារបស់លោកបានសម្តែងការព្រួយបារម្ភ ដោយអ្នកស្រីបានសរសេរសារបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គមភ្លាមៗដែរថា «ស្វាមីខ្ញុំគាំងបេះដូងនៅកន្លែងហាត់ប្រាណយប់នេះ ពេលនេះនៅមន្ទីរពេទ្យកាល់ម៉ែត ICU សូមទេវតា ជួយថែរក្សាបង កូនយើងនៅតូចៗណាស់» ។ សព្វថ្ងៃលោក សាវិន ហ្វីលីព មានកូនបីនាក់នៅក្នុងបន្ទុក ៕ ចេនីសាវិន ហ្វីលីព បានឆ្លងផុតគ្រោះថ្នាក់ ក្រោយពីចូលសង្គ្រោះបន្ទាន់

សាវិន ហ្វីលីព បានឆ្លងផុតគ្រោះថ្នាក់ ក្រោយពីចូលសង្គ្រោះបន្ទាន់