Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

មក​ទល់​ពេល​នេះ បើ​ទោះ​បី​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ Tiffany ក៏​ដូច​ជា​ផលិតកម្ម SM Entertainment បាន​ចេញ​មុខ​មក​សូមទោស​មហាជន​ហើយ​ក៏​ដោយ តែ​ប្រជាជន​កូរ៉េ​នៅ​តែ​ចង់​ឲ្យ​នាង​ដើរ​ចេញ​ពី​វិថី​សិល្បៈ​ជា​រៀង​រហូត​ក្រោយ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ថ្ងៃ​ឯករាជ្យ​ជាតិ។

 

Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

 

កាល​ពី​ថ្ងៃ​ទី ១៤​ខែ​សីហា​មុន​នេះ ផលិតកម្ម​ចម្រៀង SM បាន​ប្រារព្ធ​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​បាន​មក​ទស្សនា​ខ្លួន តារា​ចម្រៀង Tiffany សមាជិក​​កំពូល​ក្រុម​ចម្រៀង Girls’ Generation បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ Instagram របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ទង់​ជាតិ​ប្រទេស​ជប៉ុន។ ប៉ុន្តែ​ក្រោយ​មក​ម្ចាស់​បទ “Gee” បាន​លុប​វិញ​ក្រោយ​ពេល​អ្នក​គាំទ្រ​ប្រាប់​ថា ថ្ងៃ​ស្អែក (១៥​ខែ​សីហា) ជា​ថ្ងៃ​ឯករាជ្យ​របស់​កូរ៉េ នាង​មិន​គួរ​ប្រើ​ទង់​ជាតិ​ជប៉ុន​នោះ​ឡើយ។

 

យ៉ាងណាមិញ រឿងរ៉ាវ​បាន​ផ្ទុះ​ឡើង​នៅ​ពេល Tiffany បង្ហោះ​រូប​មួយ​សន្លឹក​នៅ​លើ Snapchat ដោយ​ប្រើ​ filter ដែល​មាន​ទង់ជាតិ​ព្រះ​អាទិត្យ​រះ​របស់​ជប៉ុន (Rising Sun Flag)។ បើ​ទោះ​បី​ជា​តារា​វ័យ ២៧​ឆ្នាំ​បាន​លុប​វា​ចោល​ក្រោយ​រយៈ​ពេល​តែ​៣​នាទី​ក៏​ដោយ តែ​រឿង​អ្វីៗ​គ្រប់​យ៉ាង​បាន​ហួស​ពេល​អស់​ហើយ។

 

Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

 

គ្រាន់​តែ​ព័ត៌មាន សមាជិក Girls’ Generation បង្ហោះ​រូប​ទង់​ជាតិ​ព្រះ​អាទិត្យ​រះ​បាន​ចុះ​ផ្សាយ ប្រជាជន​កូរ៉េ​ទូទាំង​ប្រទេស​បាន​ខឹង​សម្បារ​ជា​ខ្លាំង​រហូត​ដល់​ថ្នាក់​មនុស្ស​មួយ​ចំនួន​ចង់​ឲ្យ​នាង​ត្រូវ​គេ​សម្លាប់​ទៀត​ផង។ ដឹង​ពី​កំហុស​ដ៏​ធំ​របស់​ខ្លួន Tiffany បាន​សរសេរ​សារ​សូមទោស​ពី​ទង្វើ​របស់​ខ្លួន។ យ៉ាងណាក៏ដោយ ប្រជានុរាស្ត្រ​កូរ៉េ​មិន​បាន​ទទួល​ការ​សូម​ទោស​នេះ​ឡើយ។ ពួក​គេ​ទាមទារ​ឲ្យ​កម្មវិធី “Sister’s Slam Dunk” ដក​នាង​ចេញ​ជា​ប្រញាប់។ រឿង​អាស្រូវ​របស់​តារា​កើត​ឆ្នាំ ១៩៨៩ ក៏​ត្រូវ​បាន​ផ្សាយ​នៅ​លើ​ព័ត៌មាន​ជាតិ​ផង​ដែរ។

 

Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

 

ជាមួយ​គ្នា​នេះ​ដែរ មួយ​ថ្ងៃ​ក្រោយ​ពេល​រឿង​អាស្រូវ​នេះ​ផ្ទុះ​ឡើង ម៉ាក​គ្រឿង​សំអាង IPKN ដែល​មាន Tiffany ជា​អ្នក​តំណាង​បាន​រយៈពេល​៣​ឆ្នាំ​ហើយ​នោះ​បាន​ប្រកាស​ផ្លាស់​ប្ដូរ​អ្នក​តំណាង​យ៉ាង​ឆាប់​រហ័ស​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​យីហោ​របស់​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត ល្ងាច​ថ្ងៃ​ទី ១៨​ខែ​សីហា ប៉ុស្តិ៍ KBS បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវ​ការ​ថា ពួក​គេ​នឹង​ដក Tiffany ចេញ​ពី​កម្មវិធី​ទូរទស្សន៍ “Sister’s Slam Dunk” របស់​ខ្លួន។ បន្ថែម​ពី​នេះ SM Entertainment តំណាង​ក្រុមហ៊ុន​របស់​ម្ចាស់​បទ “I Just Wanna Dance” ក៏​បញ្ចេញ​សារ​សូមទោស​មួយ​ទៀត​ដោយ​សន្យា​ថា​នឹង​មិន​ឲ្យ​រឿង​ដូច​នេះ​កើត​ឡើង​ជា​ថ្មី​នោះ​ទេ។ យ៉ាងណាក៏ដោយ Tiffany នៅ​តែ​ទទួល​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​ប្រជាជន​កូរ៉េ៕

 

Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

 

Tiffany អាជីព​រង្គោះរង្គើ​ហៅ​លែង​ឮ​ក្រោយ​រឿង​អាស្រូវ​ធំ​បំផុត​ក្នុង​ជីវិត

 

ចុចអាន៖Miley Cyrus ត្រូវ​អូស​ចូល​សង្គ្រាម​​រវាង​អ្នក​គាំទ្រ​របស់ EXO និង Justin ទាំង​មិន​ដឹង​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖បរទេស