ប្រពន្ធ​ Johnny Depp បរិច្ចាគ​​លុយ​សំណង​​លែងលះ​៧​លាន​ដុល្លារ​​ទៅ​ឲ្យ​សប្បុរសធម៌

តារា​សម្ដែង​ស្រី Amber Heard  បាន​ផ្ដល់​ប្រាក់​៧​លាន​ដុល្លារ​ដែល​បាន​ពី​ការ​លែងលះ​ជាមួយ​ស្វាមី​តារា​សម្ដែង Johnny Depp (តួ​ចោរ​សមុទ្រ) ទៅ​ឲ្យ​សប្បុរសធម៌​ទាំងអស់។ នេះ​តាម​សម្ដី​របស់ Amber និយាយ​កាល​ពី​ម្សិលមិញ។

 

ប្រពន្ធ​  Johnny Depp បរិច្ចាគ​​លុយ​សំណង​​លែងលះ​៧​លាន​ដុល្លារ​​ទៅ​ឲ្យ​សប្បុរសធម៌

 

តារា​ស្រី​វ័យ​៣០​ឆ្នាំ​បាន​និយាយ​ថា នាង​នឹង​បរិច្ចាគ​ប្រាក់​ពាក់​កណ្ដាល​ឲ្យ​អង្គការ​មួយ​ឈ្មោះ សេរីភាព​ស៊ីវិល​សហភាព​អាមេរិក (ACLU) ដែល​យក​ចិត្ត​ទុកដាក់​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​មន្ទីពេទ្យ​កុមារ​​នៃ​ទីក្រុង Los Angeles ដែល​ជា​កន្លែង​នាង​ធ្លាប់​ធ្វើ​ការ​ស្ម័គ្រចិត្ត​កាល​ពី​១០​ឆ្នាំ​មុន។

 

“​ដូច​ដែល​បាន​រៀបរាប់​នៃ​លំដាប់​និង​ការ​ដោះស្រាយ​លែងលះ​របស់​តុលាការ ប្រាក់​មិនមែន​ដើរ​តួ​​សំខាន់​សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្លួន​ទេ ខ្ញុំ​គួរ​តែ​បរិច្ចាគ​វា​សម្រាប់​សប្បុរសធម៌ ហើយ​ក្នុង​ការ​ផ្ដល់​នេះ សង្ឃឹម​ថា​វា​នឹង​អាច​ជួយ​​ខ្លះ​​សម្រាប់​ពួក​គេ​ការពារ​ខ្លួន​ឯង”។ Amber និយាយ។

 

ប្រពន្ធ​  Johnny Depp បរិច្ចាគ​​លុយ​សំណង​​លែងលះ​៧​លាន​ដុល្លារ​​ទៅ​ឲ្យ​សប្បុរសធម៌

 

 

Amber បន្ថែម​ថា​៖”ដូច​ដែល​បាន​ប្រាប់​ទៅ​សារព័ត៌មាន ទឹក​ប្រាក់​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​លែងលះ​ចំនួន​៧​លាន​ដុល្លារ​ ហើយ​៧​លាន​ដុល្លារ​​នេះ​នឹង​ត្រូវ​បរិច្ចាគ​ទាំង​អស់។ វា​បាន​បញ្ចប់​ហើយ ហើយ​មូលនិធិ​ដែល​ខ្ញុំ​បាន​ឲ្យ​ទីតាំង​ទាំង​ប៉ុន្មាន​ខាងលើ​ ខ្ញុំនឹង​បន្ត​ផ្ដល់​ទៀត​ទៅ​ថ្ងៃ​អនាគត”។

 

Heard និង Depp បាន​កាត់​ក្ដី​លែងលះ​កាល​ពី​ថ្ងៃ​អង្គារ។ Heardបាន​ប្ដឹង​ចោទ​ប្រកាន់​ទៅ Deppថា​បាន​វាយ​ធ្វើ​បាប​ប្រើ​អំពើ​ហិង្សា​​លើ​រាងកាយ​ជា​ច្រើន​លើក។ យ៉ាងណាក្ដី Heard ធ្លាប់​បាន​ដក់​ការ​ចោទប្រកាន់​និង​សំណើ​ពី​តុលាការ​ម្ដង​ហើយ​កាល​ពី​ខែ មេសា តែ​នាង​បាន​ប្ដឹង​ម្ដង​ទៀត​​នៅ​ខែ ឧសភា។ គូ​ស្នេហ៍​ទាំង​បាន​រៀបការ​ជាមួយ​គ្នា​បាន​ត្រឹម​១៥​ខែ​ប៉ុណ្ណោះ៕

 

ចុចអាន៖Taylor Swift បរិច្ចាគ​១​លាន​ដុល្លារ​​សម្រាប់​​​ពលរដ្ឋ​​កំពុង​ជួប​ទឹកជំនន់​ខ្លាំង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ variety