វត្ថុ​តាំង​ក្នុងផ្ទះ​ដើម្បី​បាន​លាភ​សំណាង

ការតុបតែង ផ្ទះសម្បែងដោយប្រើគ្រឿងដីដុតក្នុងនោះមិនកំណត់ថា អ្វីក៏ដោយសុទ្ធសឹងជួយឱ្យអ្នករស់នៅ ក្នុងផ្ទះទទួលបានសំណាងល្អរឿងលុយកាក់មាសប្រាក់ដូចគ្នាទាំងអស់ ។

វត្ថុ​តាំង​ក្នុងផ្ទះ​ដើម្បី​បាន​លាភ​សំណាង
ផ្លិត: ការនាំយករូបភាពផ្លិតមកតុបតែងលំអផ្ទះសម្បែង វានឹងជួយឱ្យអ្នករស់នៅក្នុងផ្ទះនិងក្រុមគ្រួសារ ទទួលបានសេចក្តីសុខដុមរម្យនាហើយភាគច្រើនហូរចូលដំណឹងល្អៗទៀតផង ។
តុ : តុផ្សេងៗសម្រាប់ការតុបតែងនៅខាងក្នុងផ្ទះ គួរជ្រើសយកតុមូល ឬតុ៨ជ្រុង តែបើតុរាងបួនជ្រុង គួរ ប៉ិតជ្រុងឱ្យទាល ដើម្បីជួយឱ្យមានជោគជតារាសីអាចកំចាត់ថាមពលអពមង្គល ហើយស្រូបយកលាភ សំណាងល្អនិងភាពរីកចំរើនចូលក្នុងផ្ទះ ។
មាន់: មាន់អាចជារូបភាពតុក្តា ឬរូបចម្លាក់អ្វីក៏បានសុទ្ធតែជួយលើកសិរីមង្គលសួស្តីដល់ផ្ទះសម្បែង ឱ្យមាន លាភសក្ការៈហូរចូលមិនដាច់ ជាពិសេសរឿងលុយកាក់ ។
ក្រូច : ក្រូចអាចប្រើប្រាស់ជារូបភាព ឬរូបចម្លាក់ឬជារបស់ពិតទុកនៅក្នុងត្រកដាក់នៅលើតុទទួលភ្ញៀវ ដើម្បីហៅលាភសក្ការៈហូរចូល ។
អណ្តើក: អាចតាំងជារូបតុក្កតា ឬជារូបចម្លាក់នៅក្នុងបន្ទប់អង្គុយលេង ឬនៅជ្រុងត្រង់ណាមួយក្នុងបរិវេណ ផ្ទះ ដើម្បីធ្វើឱ្យអ្នករស់នៅក្នុងផ្ទះទាំងអស់មានផាសុកភាពល្អអាយុយឺនយូរ តែហាមដាក់ក្នុងបន្ទប់ធ្វើការងារ។
ផ្លែទទឹម: អ្នកអាចដាំជាដើមរក្សាទុកនៅខាងមុខផ្ទះ ដើម្បីឱ្យទទួលបានកូនចៅល្អៗដើរតាមគន្លងធម៌ព្រម ទាំងជួយបញ្ចៀសគ្រោះភ័យបានទៀតផង ។
សត្វដំរី: ជារូបភាពតំណាងឱ្យសតិបញ្ញា និងលាភសំណាង ។ គួរដាក់តាំងរូបនេះនៅ ក្នុងបន្ទប់ទទួលភ្ញៀវតែហាមដាក់តាំងបែរមុខទៅរកមាត់ទ្វារដាច់ខាត ព្រោះនឹង បណ្តាល មនុស្សនៅក្នុងផ្ទះជួបរឿងរ៉ាវរញ៉េរញ៉ៃខ្វែងគំនិតគ្នាមិនចេះចប់ មិនចេះហើយ ។

ប្រភព ៖ iknow

  • វត្ថុ​តាំង​ក្នុងផ្ទះ​ដើម្បី​បាន​លាភ​សំណាង已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ចំនេះដឹង
Tags: