ញ៉ាក់សាច់! កីឡាការិនីវាយសីរបស់ម៉ាឡេស៊ី មិនត្រឹមតែស្អាត ថែមទាំងឈ្នះមេដាយប្រាក់អូឡាំពិកទៀត

កីឡាការិនីវាយសី Goh Liu Ying មិនត្រឹមតែជាអត្តពលិកដ៏ឆ្នើមរបស់ម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែ នាងក៏ជាតារាបង្ហាញម៉ូដដ៏ល្បីឈ្មោះផងដែរ។ កាលពីពេលថ្មីៗនេះ នាងទើបតែបានឈ្នះមេដាយប្រាក់សម្រាប់ការប្រកួតលើវិញ្ញាវាយសីជាគូចម្រុះ ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio ឆ្នាំ២០១៦។

malaysianolympic1

គណនីនៃបណ្តាញសង្គមរបស់ Goh ដែលបានប្រកួតកីឡាវាយសីជាគូចម្រុះក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Rio បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាងបង្ហោះរូបថតនៃការលេងកីឡារបស់នាង។ បើទោះបីទទួលការវះកាត់ជង្គង់ពីរលើកក៏ដោយ ប៉ុន្តែ ការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យរបស់នាងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនម៉ាឡេស៊ី។

malaysianolympic2

ស្របពេលជាមួយគ្នានេះ នាង Goh មិនត្រឹមតែជាតារាឆ្នើមក្នុងកីឡាវាយសីប៉ុណ្ណោះ ប៉ុន្តែ នាងក៏ជាតារាបង្ហាញម៉ូដផងដែរ ខណៈដែលនាងធ្លាប់បានថតដាក់គ្របទស្សនាវដ្តី Long Life របស់ម៉ាឡេស៊ី កាលពីខែមេសា ឆ្នាំ២០១៥៕

malaysianolympic3

malaysianolympic4

malaysianolympic5

malaysianolympic7

ប្រភព៖ Lollipop

The post ញ៉ាក់សាច់! កីឡាការិនីវាយសីរបស់ម៉ាឡេស៊ី មិនត្រឹមតែស្អាត ថែមទាំងឈ្នះមេដាយប្រាក់អូឡាំពិកទៀត appeared first on CamboSport.