iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​…

iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

ការ​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ iPhone​ 7​ គេរំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ប្រភព​ព​ត៌​មាន​ជាក់លាក់​ណាមួយ​ដែល​បាន​បង្ហាញ​ព​ត៌​មាន​ឱ្យ​បាន​ក្បោះក្បាយ​នៅឡើយ​ទេ​ សម្រាប់ iPhone​ 7​។​ ជារៀងរាល់ឆ្នាំ Apple​ តែងតែ​ដាក់​បង្ហាញ​នូវ​ iPhone​ ស៊េរី​ថ្មី​របស់​ខ្លួន​រៀង​រាល់​ខែសីហា​ចាប់តាំងពី​ការ​បង្ហាញខ្លួន​របស់​ iPhone​ 5​ នៅ​ក្នុង​ឆ្នាំ​ 2012​ ។​

Image: iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

​យោង​តាម​គណនី​របស់​ Evleaks​ បាន​បង្ហាញពាក្យ​ចចាមអារ៉ាម​ថា​ iPhone​ ស៊េរី​ថ្មី​នេះ​ នឹង​ចេញ​លក់​នៅ​លើ​ Stores​ ចាប់ពី​ថ្ងៃ​ទី​ 16​ ខែកញ្ញា​ក្រោយ​ការ​ដាក់​ Pre-Order​ ចាប់​ថ្ងៃ​ទី​ 9​ ខែកញ្ញា​។​ នៅ​ត្រង់​ចំណុច​នេះ​ យើង​អាច​គិត​ទុក​មុន​បាន​ថា​ ព្រឹត្តិការណ៍​របស់​ Apple​ អាច​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​ 7​ ខែកញ្ញា​គឺ​រយៈពេល​ 2​ ថ្ងៃ​បន្ទាប់​ពី​បុណ្យ​ទិវា​ពលកម្ម​ (Labor​ Day)​ ហើយនឹង​ 2​ ថ្ងៃមុន​ការ​ដាក់​ Pre-orders​ ។​ ការ​ដាក់​ Pre-orders​ ដែល​មានការ​គ្រោងទុក​នៅ​ថ្ងៃ​ទី​ 9​ ខែកញ្ញា​ ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​នេះ​ មាន​រយៈពេល​ 2​ ស​ប្តា​ហ៍​មុន​ពេល​ ដែល​វា​បាន​មក​ដល់​ដៃ​អ្នក​ចែកចាយ​នៅ​ថ្ងៃ​ទី​ 23​ ខែកញ្ញា​សម្រាប់​ឱ្យ​អតិថិជន​។​

Image: iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

យ៉ាងណាមិញ​ ក្រុមហ៊ុន​ Apple​ នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​អំពី​ព្រឹត្តិការណ៍​របស់​ខ្លួន​នៅ​ក្នុង​ខែកញ្ញា​នោះ​ ប៉ុន្តែ​អ្នកគ្រប់គ្រង​នៅ​លើ​ Stores​ បាន​បញ្ជាក់​ថា​ ទូរស័ព្ទ​ iPhone​ 7​ នឹង​ចែកចាយ​នៅ​ថ្ងៃ​ទី​ 23​ ខែកញ្ញា​ខាង​មុខ​នេះ​។​ គួរ​បញ្ជាក​ផង​ដែរ​ថា​ ក្រុមហ៊ុន​ LG​ នឹង​ធ្វើការ​បញ្ចេញ​នូវ​ទូរស័ព្ទ​ V20​ របស់​ខ្លួន​នៅ​ខែ​ក្រោយ​នេះ​ផង​ដែរ​។​ ទូរស័ព្ទ​ iPhone​ 7​ រំ​ពឺ​ង​ថា​គឺ​មានការ​រចនា​រូបរាង​ទំហំ​ដូច​ទូរស័ព្ទ​ iPhone​ 6​ និង​ iPhone​ 6s​ នា​ពេល​បច្ចុប្បន្ន​ គ្រាន់តែ​ Apple​ អាច​ដាក់​ឈ្មោះ​ផ្សេង​ពី​នេះ​ ក៏​ថា​បាន​ដែរ​ ប៉ុន្តែ​បើ​ទោះបីជា​មានការ​ផ្លាស់​ប្តូរ​រូបរាង​ក៏​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ។

Image: iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

Image: iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
iPhone​ 7​ អាច​ពន្យារពេល​ដាក់លក់ដល់​ថ្ងៃ​ទី​ 23​ កញ្ញា​...

ចុះថ្ងៃទី 19 ខែសីហា ឆ្នាំ 2016 ម៉ោង 11:20 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ