U14 ​ក្រោន ​នឹង​ទៅ​ប្រកួត​ពាន​រង្វាន់​មួយ​នៅ​ថៃ ​ខែ​តុលា​ខាង​មុខ​នេះ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៤​ឆ្នាំ​របស់​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ Buriram U14 International Tournament 2016 ​នៅ​ប្រទេស​ថៃ​នា​ខែ​តុលា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ដែល​មាន​៥​ប្រទេស​ចូល​រួម​ប្រកួត។

 

U14 ​ក្រោន ​នឹង​ទៅ​ប្រកួត​ពាន​រង្វាន់​មួយ​នៅ​ថៃ ​ខែ​តុលា​ខាង​មុខ​នេះ

 

បើ​តាម​ការ​បង្ហោះ​របស់​ភ្នំពេញ​ក្រោន ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន New I-Mobile ​របស់​ក្លឹប Buriram United ​ផ្ទាល់ ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​១៤​ខែ​តុលា​ឆ្នាំ​២០១៦​នេះ។ ក្រុម​ដែល​ចូល​រួម​មាន ភ្នំពេញក្រោន (កម្ពុជា), Guangzhou Evergrande (ចិន), Jubilo Iwata (ជប៉ុន), ជម្រើសជាតិ U14 ម៉ាឡេស៊ី, Chonburi (ថៃ), Suphanburi (ថៃ) និង Bangkok United (ថៃ)៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ ភ្នំពេញ​ក្រោន