រុស្ស៊ីរងការវាយប្រហារពីក្រុមឧទ្ទាម ISIS ជាលើកដំបូង

រុស្ស៊ីដែលជាខ្នងបង្អែកធំបំផុតសម្រាប់រដ្ឋាភិបាល Bashar al-Assad ក្នុងសង្គ្រាមប្រឆាំងក្រុម ISIS នៅស៊ីរី ពេលនេះរុស្ស៊ីរងការវាយប្រហារដោយសមាជិកក្រុមឧទ្ទាមនេះ ជាលើកដំបូងហើយ ដោយវាកើតឡើងនៅរដ្ឋធានី Moscow នៃប្រទេសរុស្ស៊ីតែម្ដង ។

រុស្ស៊ីរងការវាយប្រហារពីក្រុមឧទ្ទាម ISIS ជាលើកដំបូង
យោងតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី នៅថ្ងៃពុធនេះ បុរស២នាក់ត្រូវគេឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលិសចរាចរណ៍ លើផ្លូវហាយវ៉េ Schyolkovskoye នៃភាគឦសានទីក្រុង Moscow ហើយបុរសទាំង២នាក់នោះ បានវាយប្រហារមកលើមន្ត្រីប៉ូលិសវិញ ដោយប្រើកាំភ្លើង និងពូថៅ ។ចុងក្រោយ អ្នកទាំង២នោះ ត្រូវប៉ូលិសបាញ់របួស ដោយមានម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតចុះចាញ់ បន្ទាប់ពីត្រូវរបួសធ្ងន់ ដោយឡែកប៉ូលិសដែលរងគ្រោះក្នុងហេតុការណ៍នោះ ក៏ត្រូវបានគេរាយការណ៍មកថា បានរងរបួសផងដែរ ដោយមានប៉ូលិសម្នាក់ត្រូវរបួសធ្ងន់ ។ក្រោយកើតហេតុ ភ្នាក់ងារព័ត៌មាន Amaq ដែលត្រូវបានគេស្គាល់ថា ជាសារព័ត៌មានរបស់ ISIS ប្រើសម្រាប់ប្រកាសទទួលខុសត្រូវលើការវាយប្រហារនានានោះ បានផ្សាយថា បុរសទាំង២នាក់នោះ ជាសមាជិកក្រុម ISIS ហើយក្នុងពេលវាយប្រហារ អ្នកទាំង២ក៏បានស្រែកថា វាជាការសងសឹកចំពោះអ្នកដែលសម្លាប់បងប្អូនយើងនៅស៊ីរី និងអ៊ីរ៉ាក់ដែរ ។
សូមបញ្ជាក់ថា ការវាយប្រហារលើកនេះ គឺជាការវាយប្រហារទី១ហើយ របស់ក្រុម ISIS បើទោះជាកន្លងមកនេះ មានក្រុមដៃជើង ISIS ក្នុងស្រុក ធ្លាប់ប្រកាសទទួលខុសត្រូវ លើការវាយប្រហារនៅតំបន់ Dagestan នេះក៏ដោយ ៕
ប្រភព ៖ kqube

  • រុស្ស៊ីរងការវាយប្រហារពីក្រុមឧទ្ទាម ISIS ជាលើកដំបូង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: