បើ​អ្នក​មាន​សញ្ញា​ទាំង​នេះ នោះ​បញ្ជាក់​ថា ​អ្នក​លះ​បង់​សុខភាព​​ដើម្បី​​ការងារ​ជ្រុល​ពេក​ហើយ​

នៅសម័យនេះ គឺជាពេលដែលមនុស្សម្នាប្រជែងខិតខំប្រឹងធ្វើការណាស់។ អ្នកខ្លះធ្វើការច្រើនម៉ោងឬថែមម៉ោង។ ប្រាកដណាស់ យើងត្រូវការខំប្រឹងដើម្បីរស់។ តាមការស្រាវជ្រាវបានបង្ហាញឲឃើញថា ធ្វើការហួសហេតុ បានប៉ះពាល់ដល់សុខភាព។ ខាងក្រោមនេះជាសញ្ញា៖

បើ​អ្នក​មាន​សញ្ញា​ទាំង​នេះ នោះ​បញ្ជាក់​ថា ​អ្នក​លះ​បង់​សុខភាព​​ដើម្បី​​ការងារ​ជ្រុល​ពេក​ហើយ​

១) បញ្ហាសុខភាព៖ អ្នកអាចប្រឈមនឹងជំងឺផ្លូវចិត្ត ផ្លូវកាយឬឡើងទម្ងន់។ អ្នកអាចនឹងញាំច្រើនឬតិចជ្រុល។ ដោយហេតុដែលអ្នកធ្វើការច្រើនពេក អ្នកគ្មានពេលដើម្បីធ្វើលំហាត់ប្រាណសោះឡើយ។

២) ការចងចាំខ្សោយ៖ អ្នកអាចនឹងមានការចងចាំខ្សោយ។ អ្នកងាយនឹងភ្លេចនូវអ្វីដែលមនុស្សទើបតែនិយាយ។

៣) គ្មានពេលសម្រាប់គ្រួសារ៖ ទំនាក់ទំនងគ្រួសាររបស់អ្នកប្រហែលជាកាន់តែឆ្ងាយ ពីព្រោះថាអ្នកគ្មានពេលសម្រាប់ពួកគេ។ ពេលអ្នកទៅញាំអីជាមួយពួកគេ ខួរក្បាលរបស់អ្នកក៏នៅតែគិតអំពីការងារ។

៤) យកការងារទៅធ្វើនៅផ្ទះ៖ អ្នកមិនអាចបែងចែករវាងម៉ោងធ្វើការនិងម៉ោងសម្រាក ពីព្រោះអ្នកមានការងារច្រើនពេក។ អ្នកក៏មិនអាចឈប់គិតពីការងារពេលអ្នកទៅដើរលេង។

៥) ហត់៖ អ្នកប្រហែលជាមានការលំបាកក្នុងការងើបនៅពេលព្រឹក។ អ្នកតែងតែត្រូវការកាហ្វេ ឬពិបាកក្នុងការផ្តោតអារ្មណ៍៕

ប្រភព ៖ bizkhmer

  • បើ​អ្នក​មាន​សញ្ញា​ទាំង​នេះ នោះ​បញ្ជាក់​ថា ​អ្នក​លះ​បង់​សុខភាព​​ដើម្បី​​ការងារ​ជ្រុល​ពេក​ហើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:សុខភាព
Tags: