កំហឹងអាណាព្យាបាល ព្រួតចាប់សំរាត និងវាយដំគ្រូកំហូចយ៉ាងចាស់ដៃ ព្រោះខឹងរួមភេទជាមួយកូនសិស្ស

គ្រូបង្រៀនម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ក្រោយរងការចោទប្រកាន់បានរួមភេទជាមួយកូនសិស្សមិនទាន់គ្រប់អាយុ, នេះបើយោងតាមប៉ូលីសនៅក្នុងប្រទេសចិន ។

ក្រុមប្រឹក្សាអភិបាលសាលាស្រុក Wei បានប្រកាសថា ពួកគេបានផ្អាកការងារគ្រូបង្រៀនម្នាក់ឈ្មោះ Li ក្រោយគាត់ត្រូវបានគេតាមទាន់កំពុងរួមភេទជាមួយសិស្សស្រីអាយុ ១៧ ឆ្នាំ ។

បន្ទាប់បានដឹងអំពីល្បែងស្នេហ៍លួចលាក់របស់គ្រូនេះ ជាមួយសិស្សស្រីរៀនថ្នាក់វិទ្យាល័យជាន់ខ្ពស់ទី១, ពួកអាណាព្យាបាលបានប្រមូលផ្តុំគ្នាចូលក្នុងបន្ទប់ថ្នាក់រៀន ដើម្បីដាក់ទណ្ឌកម្ម Li ។ ហើយពួកគេបាននាំគ្នាចាប់សម្រាតខោអាវ Li ឲ្យននលគកតែម្តង ។

ដោយទប់កំហឹងពុំបាន ពួកគេបន្ទាប់មក បានវាយ Li រហូតទាល់តែប៉ូលីសមកដល់កន្លែងកើតហេតុ ដើម្បីចាប់គាត់ ។ ប៉ូលីសបាននាំយក Li ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ។

ទោះជាយ៉ាងណា Li បន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារផងដែរ ៕


Related Posts