ពេជ្រ សោភា ក្លាយជា​អ្នកតំណាង​ក្រុមហ៊ុនទូរស័ព្ទ OPPO

6 Videos


ថ្មីៗនេះតារាចម្រៀងប្រចាំផលិកម្មហង្សមាស ពេជ្រ សោភា បានក្លាយជាអ្នកតំណាងអោយក្រុមហ៊ុន ទូរស័ព្ទដៃម៉ាក OPPO ។នេះជាលើកដំបូងហើយ ដែលម្ចាស់បទចម្រៀង «អូនទៅហើយ» រូបនេះក្តោបបានតំណែងជា អ្នកឃោសនាពាណិជ្ជកម្មអោយក្រុមហ៊ុនទូរស័ព្ទនេះ ។

ពេជ្រ សោភា ក្លាយជា​អ្នកតំណាង​ក្រុមហ៊ុនទូរស័ព្ទ OPPO12

កន្លងមកគេធ្លាប់ឃើញតែតារាចម្រៀង ឱក សុគន្ធកញ្ញា សុគន្ធ និសា មាស សុខសោភា និង ស្រីស្អាត សុខ ពិសី បង្ហាញមុខនៅក្នុងឈុតពាណិជ្ជកម្មធំៗជាច្រើន។ប៉ុន្តែពេលនេះតារាចម្រៀង ពេជ្រ សោភា ក៏បានក្លាយជាអ្នកតំណាងអោយក្រុមហ៊ុនទូរស័ព្ទ OPPO ផងដែរ ។ តាមដឹង នេះជាលើកទីមួយហើយ ដែល ពេជ្រ សោភា បង្ហាញមុខក្នុងឈុតពាណិជ្ជកម្ម។ក្នុងនាមជាអ្នកតំណាងអោយក្រុមហ៊ុនមួយនេះ ពេជ្រ សោភា ទទួលបានតម្លៃខ្លួនខ្ពស់គួរសម ។

ពេជ្រ សោភា ក្លាយជា​អ្នកតំណាង​ក្រុមហ៊ុនទូរស័ព្ទ OPPO

ក្រៅពីបង្ហាញខ្លួនក្នុងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ទូរស័ព្ទ OPPO ពេជ្រ សោភា ត្រៀមខ្លួនបង្ហាញសកម្មភាពថ្មីៗជាច្រើនទៀត ក្នុងនាមជាអ្នកតំណាងអោយក្រុមហ៊ុនទូរស័ព្ទមួយនេះ ។ ក្រោយពីប្រកាសធូរស្រាលពីជម្ងឺ ពេជ្រ សោភា មានសកម្មភាពថ្មីៗជាច្រើន ។ ជាក់ស្តែងពេលនេះ នាងបាន បង្ហាញខ្លួនរួមគ្នាជាមួយតារាចម្រៀង សុគន្ធ និសា និងមាស សុខសោភា ជាមួយនិងការ តុប តែងខ្លួនឃ្យូតឃ្យូតគួរអោយស្រលាញ់ ។ តែនាងមិនបានបញ្ជាក់ថា ជាឈុតពាណិជ្ជកម្មនៅក្នុងផលិតផលណាមួយនោះទេ ។

ពេជ្រ សោភា ក្លាយជា​អ្នកតំណាង​ក្រុមហ៊ុនទូរស័ព្ទ OPPO

ក្រៅពីនេះ ពេជ្រ សោភា ត្រៀមនិងបង្ហាញបទOriginal Song ជាបន្តបន្ទាប់ទៀត ។ មួយរយៈចុងក្រោយនេះ ពេជ្រ សោភា ទទួលបានការគាំទ្រពីសំណាក់មហាជនច្រើន ជាពិសេសមិត្តៗយុវវ័យ ៕ ចេនី

ពេជ្រ សោភា ក្លាយជា​អ្នកតំណាង​ក្រុមហ៊ុនទូរស័ព្ទ OPPOពេជ្រ សោភា ក្លាយជា​អ្នកតំណាង​ក្រុមហ៊ុនទូរស័ព្ទ OPPO