ទាយទៅមើលថាតើ Phelps បានប្រាក់ប៉ុន្មានពីការឈ្នះមេដាយមាស និងជំពាក់ពន្ធរដ្ឋប៉ុន្មាន?

កីឡាករហែលទឹក Michael Phelps បានក្លាយជាស្តេចនៅលើផ្ទៃទឹកយ៉ាងពិតប្រាកដក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល។ រូបគេបានឈ្នះមេដាយសរុបចំនួន៦ពីព្រឹត្តិការណ៍នេះ ដោយឈ្នះមេដាយមាសមួយ និងមេដាយមាសប្រាក់១។

phelpsmain

បើយោងទៅតាមរបាយការណ៍ផ្សេងៗ គណៈកម្មាធិការអូឡាំពិកសហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ចំពោះអ្នកឈ្នះមេដាយមាសក្នុងទឹកប្រាក់២៥០០០ដុល្លារ មេដាយប្រាក់១៥០០០នាក់ដុល្លារ និងមេដាយសំរឹទ្ធក្នុងទឹកប្រាក់១ម៉ឺនដុល្លារ។ ហេតុនេះមានន័យថា Michael Phelps ទទួលបានប្រាក់រង្វាន់សរុបប្រមាណជា១៤ម៉ឺនដុល្លារអាមេរិក នេះបើយោងទៅតាមកាសែត The Lad Bible។

phelps

ប៉ុន្តែ រូបគេអាចនឹងជំពាក់រដ្ឋដល់ទៅ៥៥០០០ដុល្លារអាមេរិក ព្រោះរដ្ឋតម្រូវឲ្យបង់ពន្ធចំនួន៩៩០០០ដុល្លារ។ ការទទួលបានប្រាក់សរុបរបស់ Phelps ពិតជាតិច បើធៀបទៅនឹងប្រាក់រង្វាន់របស់កីឡាករសិង្ហបុរី Joseph Schooling ដែលទទួលបានជាង៧៣ម៉ឺនដុល្លារអាមេរិកពីរដ្ឋាភិបាល សម្រាប់ការឈ្នះមេដាយមាសតែមួយរបស់គេ ក្រោយពីបានផ្តួល Phelps ក្នុងវិញ្ញាសាហែលទឹកបុរសបែបមេះអំបៅចម្ងាយ១០០ម៉ែត្រ៕

ប្រភព៖ Lollipop

The post ទាយទៅមើលថាតើ Phelps បានប្រាក់ប៉ុន្មានពីការឈ្នះមេដាយមាស និងជំពាក់ពន្ធរដ្ឋប៉ុន្មាន? appeared first on CamboSport.