IMF រំពឹង​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូងនឹង​កើនឡើង​3%​នៅ​ឆ្នាំ​ក្រោយ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​អាច​នឹង​កើនឡើង​៣% នៅ​ឆ្នាំ​ក្រោយ ។

IMF បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​ពី​សេចក្តីសម្រេច​នៃ​ការ​ប្រឹក្សា​យោបល់​ប្រចាំឆ្នាំ ជាមួយ​ភ្នាក់ងារ​កូរ៉េ​ខាងត្បូង​ថា កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កើនឡើង​២,៧%​ក្នុងឆ្នាំនេះ និង​៣%​ក្នុង​ឆ្នាំ​២០១៧ ដោយ​មិន​គិត​ពី​តម្លៃ​អតិផរណា ។

IMF ឱ្យ​ដឹង​ទៀត​ថា ការ​កើនឡើង​នៃ​សកម្មភាព​ដែល​គិត​ទុក​មុន គឺ​យោង​តាម​ការ​ចំណាយ​ឯកជន​កើនឡើង ទីផ្សារ​អចលនវត្ថុ​កាន់តែ​ខ្លាំង និង​លទ្ធផល​នៃ​ការ​បន្ធូរ​ទៅ​លើ​សារពើពន្ធ និង​រូបិយ​វត្ថុ ។ សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​កំពុង​តែ​ប្រឈម​នឹង​ខ្យល់​បញ្ច្រាស រួម​មាន សង្គម​ដែល​មាន​មនុស្ស​ចាស់​ច្រើន​, ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ​, ចន្លោះ​នៃ​ភាព​ខ្វះខាត​របស់​សាជីវកម្ម​, ការ​ផ្លាស់​ប្តូរ​នៃ​ទីផ្សារពលកម្ម និង​ផលិតភាព​យឺត ប៉ុន្តែ​ប្រទេស​នេះ​មាន​ចំណុច​សារពើពន្ធ​សមរម្យ​សម្រាប់​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ ។

លើស​ពី​នេះ​ទៀត ឱកាស​សម្រាប់​ការ​នាំ​ចេញ​នៅ​តែ​លំបាក ហើយ​បំណុល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង ដែល​មួយ​ផ្នែក​បាន​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​នៃ​ការ​កាត់​អត្រា​ការ​ប្រាក់ ប៉ុន្តែ​ក្នុង​ល្បឿន​មួយ​ដ៏​យឺត ដោយសារ​មូលហេតុ​ការ​បន្ថយ​នៃ​វិធីសាស្ត្រ​ប្រុង​ប្រយ័ត្ន និង​សម្រាល​ការ​វិនិយោគ​ផ្នែក​សាងសង់ បន្ទាប់​ពី​ឆ្នាំ​២០១៧ ។

IMF ក៏​បាន​រៀបចំ​ការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​សមាជិក​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូច​ជា​គោលនយោបាយ​សារពើពន្ធ ។

គណៈប្រតិភូ​របស់ IMF ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ដើមឆ្នាំ​នេះ ដើម្បី​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ធនាគារ​កូរ៉េ និង​គណៈកម្មការ​សេវាកម្ម​ហិរញ្ញវត្ថុ ៕