ស្តាប់ សាពូន មីដាដា បញ្ចេញគំនិតផ្ទាល់ខ្លួនចំពោះស្ត្រី

6 Videos


លើពិភពលោកយើងនេះ ស្រី្តត្រូវបានគេឲ្យតម្លៃ និង មានសិទ្ធិស្មើភាពទៅនឹងបុរសដែរ ហើយកាលពីថ្មីៗនេះ លោក សាពូន មីដាដា ដែលជាអតីតតារាចម្រៀងល្បីម្នាក់ និង ជាតន្ត្រីករប្រចាំផលិតកម្មរស្មីហង្សមាស បានលើកឡើងថា បុរសត្រូវតែឲ្យតម្លៃស្ត្រីជាពិសេស ។

ស្តាប់ សាពូន មីដាដា បញ្ចេញគំនិតផ្ទាល់ខ្លួនចំពោះស្ត្រី

ជាអតីតតារាចម្រៀងល្បីម្នាក់ លោក សាពូន មីដាដា បានលើកឡើងថា មនុស្សប្រុសកើតមកពិតជាមានសេរី ភាពពេញលេញ ព្រោះមនុស្សប្រុសមិនពិបាកពរពោះ ៩ ខែ ១០ ថ្ងៃដូចស្រី្តនោះឡើយ ។ តារាចម្រៀងល្បី ដែលបានបាត់ខ្លួនពីសង្គមសិល្បៈទៅហើយរូបនេះបានបន្តទៀតថា « យើងពិតជាមានសំណាងណាស់ ព្រោះយើងក៏មិនទាន់មានដៃ ១០០ ហើយ និង ធ្វើការងារ ១០០ ជំពូកដូចស្ត្រីនោះដែរ ទោះជាស្ថិតក្នុងរង្វង់ ប្រពៃណីយ៉ាងណាក៏ដោយ ដូច្នេះយើងត្រូវតែគោរពផ្តល់តម្លៃចំពោះស្ត្រីយ៉ាងគត់មត់បំផុត នេះគ្រាន់តែជាការ យល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ »

ស្តាប់ សាពូន មីដាដា បញ្ចេញគំនិតផ្ទាល់ខ្លួនចំពោះស្ត្រី

ជាការពិត ណាស់ ស្ត្រីអាចធ្វើអ្វីៗមិនចាញ់បុរសនោះឡើយ ក្នុងសង្គមមួយ ចំនួនធំស្រី្តតែងតែចូលរួមគ្រប់ សកម្មភាព ទាំងអស់ ក្នុងនោះស្ត្រីក៏ជាអ្នកទទួលបន្ទុករ៉ាប់រងក្នុងគ្រួសារ ដែល បុរសកម្រនឹងអាចធ្វើបាន ។ គួរបញ្ជាក់ថា សាពូន មីដាដា គឺជាតារាចម្រៀងនឹងជាតន្ត្រីករដ៏ល្បីល្បាញម្នាក់ ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកហាក់ដូចជាធ្លាក់ប្រជាប្រិយភាពពីវិស័យសិល្បៈនេះ តែទោះជាយ៉ាងណា តារាចម្រៀងរូបនេះ ក៏តែងតែជាតំណាងឲ្យយុវជនក្នុងការឲ្យតម្លៃស្ត្រី ដែលជាមាតា,ជាអ្នកផ្តល់ភាពកក់ក្តៅសម្រាប់គ្រួសារ នឹង សង្គមជាតិទាំងមូល ៕ ជួន នូវ