សកម្មភាព​​សាកល្បង​សមត្ថភាព​តួ​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”

លោក ឈិន សុធា ក្រុម​ការងារ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​មក​សាកល្បង​សមត្ថភាព ដើម្បី​សម្ដែង​រឿង ស្រទន់​មន្ត​ស្នេហ៍ រួច​មក ម្សិលមិញ​មាន​ទាំង​តារា​ខ្លះ និង​ជា​បេក្ខជន​ធម្មតាមួយចំនួន ​ដែល​មាន​ភាព​ក្លាហាន​បាន​មក​ធ្វើ​សាកល្បង។

 

សកម្មភាព​​សាកល្បង​សមត្ថភាព​តួ​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”

 

“ដោយ​ចំណាយ​ពេល​អស់​កន្លះ​ថ្ងៃ តែ​យើង​បាន​ធ្វើ​ការ​សាកល្បង​សមត្ថភាព​បេក្ខជន​បាន​តែ ៥ រូប​ប៉ុណ្ណោះ​ដែល​ក្នុង​នោះ​មាន​តួ ដេតភូមិន្ទ ស្រទន់ សង្វារ អេមី និង ភីរៈ។ មូលហេតុ ព្រោះ​យើង​ចំណាយ​ពេល​ច្រើន​ពន្យល់​ណែនាំ និង​ឲ្យ​ពេល​ពួក​គាត់​ហ្វឹកហាត់​ដោយ​ម្នាក់​ស៊ី​ពេល​ជិត ៣០ ដែរ​នឹង”។ លោក ឈិន សុធា ថ្លែង​មកាន់ Sabay។

 

សុធា បន្ត​ថា​ការ​ធ្វើ មាន​ការ​លំបាក ព្រោះ​បេក្ខជន​ទាំង​អស់​នោះ ​ភាគច្រើន​មិន​ធ្លាប់​មាន​បទពិសោធន៍​សម្ដែង​រឿង។ ទោះ​បី​ជា​យ៉ាង​ណា ​វិធី​នេះ​អាច​ធ្វើឲ្យ​ក្រុម​ការងារ​ជ្រើសរើស​បាន​អ្នក​សម្ដែង​ដែល​ស៊ី​គ្នា​នឹង​បុគ្គលិក​លក្ខណៈ​តួអង្គ​ក្នុង​រឿង​ពេល​ដំណើរ​ការ​ថត​វិញ។ នៅ​សប្ដាហ៍​ក្រោយ​នេះ នឹង​មាន​បេក្ខជនមកធ្វើការ សាកល្បងសមត្ថភាព កាន់តែ ច្រើនជាងនេះ។ Fan ប្រលោមលោក​រឿង ស្រទន់​មន្ត​ស្នេហ៍ ជួយ​មើល​គ្នា​មើស៍​ថា​ពួក​គាត់​ទាំង ៥ នាក់​នេះ​យ៉ាង​មេច​ដែរ៖

 

អត្ថបទ៖ទ្រី រ៉ាវី