អភិបាលរងក្រុង​សែន​មនោ​រម្យ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សំអាត និង​វេច​ខ្ចប់​សំរាម​

ខេត្តមណ្ឌលគិរី៖ អភិបាលរងក្រុងសែនមនោរម្យ លោក ឃន់ អូន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិឲ្យចូលរួមអនាម័យតាមរយៈចិត្តទុកដាក់វេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹម និង ត្រូវដាក់ក្នុងធុងសំរាមនៅតាមរម្មណីយដ្ឋានតាមសណ្ឋាគារ និងតាមទីសារធារណៈជាដើម ដើម្បីអនាម័យ និងមានបរិស្ថាន។

KA-2M

លោកលើកឡើងបែបនេះកាលព្រឹកថ្ងៃទី១៨ ខែសីហានេះ ខណៈដែលលោកដឹកនាំក្រុមហ៊ុន អែម សុម៉ាលី ដែលបានដេញថ្លៃគ្រប់គ្រងសេអនាម័យ ចុះសំអាតសំរាមដែលនៅពាសវាលពាសកាលតាមទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវនានា ក្នុងក្រុងសែនមនោរម្យ ដើម្បីជាសារជូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើបញ្ហា។

KA-3M

លោកបានបញ្ជាក់ទៀតថា ដើម្បីសុខភាពយើង និងដើម្បីសោភ័ណ្ឌភាពខេត្តយើង ទាមទារឲ្យយើង ចូលរួមអនាម័យ ទាំងអស់គ្នា ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យមកលេងក្នុងខេត្តមណ្ឌលគិរី បង្កើននូវជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋឲ្យកើនឡើងមួយកម្រិតថែមទៀត៕ ឦសាន៣

KA-4M
KA-5M
KA-6M