សាមសុងបើកឲ្យអតិថិជន ធ្វើការបញ្ជារទិញ Galaxy Note7 ចាប់ពីថ្ងៃ ២៧សីហានេះហើយ!

ក្រុមហ៊ុនសាមសុង ប្រកាសអោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជារទិញទូរស័ព្ទសាមសុង Galaxy Note7 ជាលើកទីពីរ ចាប់ពីថ្ងៃទី 27 ខែសីហា ដល់ថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2016 ហើយអតិថិជន អាចមកទទួលយកទូរស័ព្ទ នៅថ្ងៃទី10 ខែ កញ្ញា ឆ្នាំ 2016 នៅកម្មវិធីលក់ Galaxy Note7 Mega Sale នៅកោះពេជ្រអគារ G ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 8:00 ល្ងាច។

ក្រុមហ៊ុនសាមសុងសូមជំរាបជូនអតិថិជនថា កម្មវិធីលក់ Galaxy Note 7 Mega Sale ដែលគ្រោងធ្វើនៅថ្ងៃទី 20 ខែសីហា ឆ្នាំ2016 នឹងត្រូវប្តូរទៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2016 នៅកោះពេជ្រ អគារ G ចាប់ពីម៉ោង 8:30 ព្រឹក ដល់ម៉ោង 8:00 ល្ងាច។ ក្រុមហ៊ុនសាមសុង សូមធ្វើការអភ័យទោស អតិថិជនចំពោះការពន្យាពេលនេះ ដោយសារក្រុមហ៊ុនពុំអាចឆ្លើយតប ភ្លាមៗជាមួយនឹង តម្រូវការយ៉ាងខ្ពស់លើសលប់ហួស ពីការរំពឹងទុក ពីសំណាក់អតិថិជន ដែលបានគាំទ្រ និងបញ្ជាទិញទូរស័ព្ទ Galaxy Note 7។

សូមបញ្ជាក់ថា អតិថិជនដែលបញ្ជារទិញ Galaxy Note 7 លើកទី២នេះ នឹងទទួលបានកបន្ថែម ជូននូវកញ្ចប់រង្វាន់ជាពិសេស (VIP Pack) ដែលមានតម្លៃប្រហែល $ 240 ជាមួយនឹងការបង់ រំលស់អត្រាការប្រាក់ 0% ពីធនាគារឯកទេសអ៊ីអន និងលេខពិសេសរបស់ ក្រុមហ៊ុនស្មាតតម្លៃ 129 ដុល្លារ ដែលមានភ្ជាប់គម្រោង Power+1 រយៈពេល 24 សប្តាហ៍។

ការផ្តល់ជូនពិសេសនេះ មាននៅហាងទូរស័ព្ទមួយចំនួន នៅភ្នំពេញដូចជា ហាងនីកាផ្លូវព្រះមុនីវង្ស កែងស្តុបបូកគោ ហាងអប្សារាផ្លូវនេរុហ៍ខាងជើងផ្សារដេប៉ូ ហាង KLDis 2 ខាងកើតផ្សារធំថ្មី ហាង KLDis 3 ផ្លូវព្រះមុនីវង្សទល់មុខអាគារភ្នំពេញថោវើ និងហាងKLDis 4 ផ្លូវព្រះមុនីវង្សខាងជើង ស្តុបបូកគោ។ មិនតែប៉ុណ្ណោះ អតិថិជននៅខេត្តបាត់ដំបង ក៏អាចធ្វើការបញ្ជារទិញពីហាងនីកា ផ្លូវលេខ3ជាប់សណ្ឋាគារឆាយ៉ាខេត្តបាត់ដំបង និង ហាងធៀនសេងផ្លូវលេខ3 ខេត្តបាត់ដំបង។

ក្រុមហ៊ុនសាមសុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រអតិថិជនដែលបានគាំទ្រ Galaxy Note7 ក៏ដូចជាផលិតសាមសុងទាំងអស់ ហើយជាថ្មីម្តងទៀត ក្រុមហ៊ុនការសូម ការអធ្យាស្រ័យ ពីសំណាក់អតិថិជន ចំពោះការផ្លាស់ប្តូរកាលបរិច្ឆេទនៃកម្មវិធីលក់ Galaxy Note 7 Mega Sale ខាងលើ។   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាមសុងបើកឲ្យអតិថិជន ធ្វើការបញ្ជារទិញ Galaxy Note7 ចាប់ពីថ្ងៃ ២៧សីហានេះហើយ!

សាមសុងបើកឲ្យអតិថិជន ធ្វើការបញ្ជារទិញ Galaxy Note7 ចាប់ពីថ្ងៃ ២៧សីហានេះហើយ!

សាមសុងបើកឲ្យអតិថិជន ធ្វើការបញ្ជារទិញ Galaxy Note7 ចាប់ពីថ្ងៃ ២៧សីហានេះហើយ!