ឃើញ​សាកសព​ម្នាក់ៗ​លាន់​មាត់​ថា «ពុទ្ធោ!ព្រៃ​ផ្សៃម្ល៉េះ​»

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មានហេតុការណ៍ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពីពលរដ្ឋ​រស់នៅតាម​ច្រាំង​ទន្លេ បាន​ប្រទះ​ឃើញ​សាកសពបុរស​ម្នាក់អណ្តែត​ជាប់ច្រវាក់​ជើង​ទាំង២​ និងហើម​ស្អុយរលួយ​ទៅហើយ កាលពីវេលាម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ សីហា ២០១៦ ​ស្ថិតនៅចំណុច​ច្រាំងទន្លេ​​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ប្រភពឱ្យ​ដឹងថា សាកសព​គេនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ តែ​ស្លៀក​ខោខូវប៊យ និងពាក់អាវយឺតពណ៌ខ្លាញ់ក្តាម ដោយ​ជើង ទាំង​២​ជាប់ច្រវាក់ចាក់សោ​ទៀតផង ធ្វើឱ្យគ្រប់គ្នា​ដែល​ចោមរោមមើលសាកសព រកតែពុទ្ធោទេ ព្រោះស្លាប់ទាំងជាប់ច្រវាក់ជើង​បែបនេះ ។

ទោះបីជាយ៉ាងណា សាកសពនេះ​មិនដឹងថា ជាប់ពាក់ព័ន្ធក្នុងករណី​អ្វី​នោះទេ ​សមត្ថកិច្ច​កំពុងស្រាវជ្រាវហើយ ។ ប្រសិន​បើបង​ប្អូន​​មានបាត់សាច់ញាតិ សូមមកទំនាក់ទំនង​​ខាងអាជ្ញា​ធរ​នៅទីតាំង​ខាងលើ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  នៅម៉ោង ៣រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ នៅចំណុចដងទន្លេបាសាក់ ស្ថិតនៅភូមិភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមមន្ត្រី សមត្ថកិច្ចបានឲ្យដឹងថា សពដែលអណ្ដែតនោះ ជាមនុស្សស្រី អាយុជាង៣០ឆ្នាំ សម្បុរខ្មៅ ធាត់ ពាក់អាវយឺតដៃវែង ពណ៌ខៀវ លាយលឿង និងស្លៀកខោគគីរ ជើងវែង ពណ៌ខ្មៅ និងមានកំពស់ជាង ១,៦០ម៉ែត្រ ។

សមត្ថកិច្ចកំពុងចុះ អន្តរាគមន៍ត្រួតពិនិត្យសព និងយកឡើងលើគោក ដើម្បីត្រួតពិនិត្យអោយច្បាស់ ។ សូមបញ្ជាក់ថា សពតម្កល់នៅវត្ត ចាក់អង្រែក្រោម ដើម្បីរង់ចាំសាច់ញាតិ មកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត