ត្រូវគេដកហូត «រថយន្តមាស» ដោយសារគ្មានសំបុត្រធានារ៉ាប់រង

6 Videos


ម្នាក់ត្រូវបានប៉ូលិសដកហូតរថយន្តស្រោបមាសដ៏ប្រណីតម៉ាក Maserati GranCabrio ភ្លាមៗបន្ទាប់ពីបានរកឃើញថា រថយន្តមួយគ្រឿងនេះគ្មានសំបុត្រធានារ៉ាប់រងត្រឹមត្រូវ ។

ត្រូវគេដកហូត «រថយន្តមាស» ដោយសារគ្មានសំបុត្រធានារ៉ាប់រង

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមប៉ូលិសក្នុងតំបន់ Kingston ភាគខាងត្បូងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានដកហូតរថយន្ត Maserati GranCabrio ស្រោបមាសមួយគ្រឿងតម្លៃ ១៣ ម៉ឺនដុល្លារអាមេរិកពីបុរសម្នាក់ដែលទើបតែរៀនបើកបររថយន្ត ដោយក្នុងករណីរថយន្តមួយគ្រឿងនេះគ្មានសំបុត្រធានារ៉ាប់រងត្រឹមត្រូវ ។

ត្រូវគេដកហូត «រថយន្តមាស» ដោយសារគ្មានសំបុត្រធានារ៉ាប់រង

យើងធ្លាប់ដឹងរូចមកហើយថា រថយន្ត Maserati GranCabrio ខាងលើនេះជាប្រភេទរថយន្តស្ព័រដែលមានល្បឿនចាប់ពី ០ គីឡូម៉ែត្រម៉ោងទៅ ៩៦ គីឡូម៉ែត្រម៉ោងត្រឹមតែរយៈពេល ៥ វិនាទីប៉ុណ្ណោះ ដូចហើយសម្រាប់កម្លាំងម៉ាស៊ីនប៉ុននេះ ពិតជាមិនសក្ដិសមជាមួយអ្នកដែលរៀនបើកបរឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះរថយន្តមួយគ្រឿងនេះថែមទាំងគ្មានសំបុត្រធានារ៉ាប់រងទៀតផង ៕

( ប្រភព ៖ ឌាលលីមែល ) កុសល