ចលនា​បែបណា​ដែល​ជួយ​អ្នក​សម្រាល​តាម​ធម្មជាតិ​?

ចលនា​បែបណា​ដែល​ជួយ​អ្នក​សម្រាល​តាម​ធម្មជាតិ​?

​ប្រសិន​ជា​អ្នក​ចង់​សម្រាល​តាម​បែប​ធម្មជាតិ ហើយ​មិន​ចង់​វះ អ្នក​អាច​អនុវត្ត​តាម​ការហាត់​ប្រាណ​មួយចំនួន​ខាងក្រោម​នេះ នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​សម្រាលតាម​បែប​ធម្មជា​តិ​ជា​មិនខានឡើយ​។ តើ​មាន​ចលនា​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​អាច​ហែល​ទឹក​បាន ព្រោះ​វា​អាច​ជួយ​បំបាត់​អា​ការៈហើម​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​បេះ​ដូង និង​សួត​អ្នក​ដើរ​បាន​ស្រួល​ដែរ​។ ជាងនេះទៅទៀត​វា​នឹង​ជួយ​ធ្វើឲ្យ​អ្នក​មានចិត្ត​អំណត់ នោះ​នៅ​ពេល​ដែល​អ្នក​សម្រាល​តា​មធម្ម​ជាតិ ទោះបីជា​ឈឺ​យ៉ាងណា​ក៏​អ្នក​អាច​ទ្រាំ​បាន​ដែរ​។​
  2. ​អ្នក​ក៏​អាច​ហាត់​តាម​ចលនា​ដែល​គេ​បាន​រៀបចំ​ឡើង​មួយ​ចំនួន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ហាត់​ដែរ ព្រោះ​ក្រោយពេល​ដែល​អ្នក​ហាត់​រួច វា​នឹង​ជួយ​អ្នក​នៅ​ពេល​ដែល​សម្រាល និង​ក្រោយពេល​ដែល​សម្រាល​។ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​បំបាត់​អា​ការៈឈឺ​ចង្កេះ​នៅពេលដែល​ពោះ​អ្នក​កាន់តែ​ធំ​ដែរ​។ វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​កូន​ឆាប់​កើត​ចេញ​មក​ដោយ​មិនបាច់​ឈឺពោះ​យូរ​នោះ​ទេ និង​ជួយ​អ្នកឲ្យមាន​ជំនឿ​ចិត្ត​ចំ​ពោះ​ខ្លួនឯង​។​
  3. ​នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ការដើរ​ហាត់ប្រាណ​នេះ​ពិតជា​ល្អ និង​ស័ក្តិសម​សម្រាប់​អ្នក​ម្តាយ​គ្រប់រូប​ណាស់ ព្រោះ​វា​អាច​ជួយ​អ្នក​រំលាយ​អាហារ​បានល្អ​។ ម្យ៉ាងទៀត​ឈាម​អ្នកនឹង​ដើរ​បាន​ស្រួល ហើយ​អ្នក​ក៏​មាន​ចិត្ត​អំណត់​ធ្ងន់​ដែរ​។ ប៉ុន្តែ​អ្នក​មិន​អាច​ដើរ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។