អីក៏ដល់ថ្នាក់ហ្នឹង! នារីៗនៅឥណ្ឌារាប់រយនាក់ ឈរត្រៀបត្រា សឹងតែជាន់គ្នា ដើម្បីដណ្តើមជិះរថភ្លើង… (មានវីដេអូ)

ឥណ្ឌា៖ វីដេអូឃ្លីបមួយ កំពុងតែទទួលបានការ ចាប់អារម្មណ៍ផងដែរ  ដោយគេសង្គេតឃើញថា មានស្រ្តីជនជាតិឥណ្ឌាជាច្រើនរយនាក់ បាននាំគ្នាឈរត្រៀបត្រា ពិតគ្នាណែនណាប់តាន់តាប់តែម្តង ដើម្បីរង់ចាំខ្សែរថភ្លើងមកដល់ ដណ្តើមគ្នាឡើងជិះ ឲ្យបានមុនគេ ធ្វើយ៉ាងណាឲ្យតែបាន ទៅដល់ទីតាំងដែលខ្លួនចង់ទៅ  ឬទៅដល់កន្លែងការងារជាដើម ដោយមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងប៉ុន្មានឡើយ។

តាមរយៈខ្សែវីដេអូឃ្លីបដែលមានទីតាំងនៅក្នុងទីក្រុង Mumbai មួយនេះ ឃើញថា គ្រាន់តែរថភ្លើងមកដល់ចំណតភ្លាម  នារីៗជាច្រើនមិនបង្អស់យូរ ក៏ទាញទ្វារបើកសម្រុកចូលដោយខ្លួនឯងទាំងតក់ក្រហល់តែម្តង ហាក់បីដូចជារត់គេចចេញ ពីគ្រោះថ្នាក់អ្វីមួយយ៉ាងអីចឹង ដែលស្ទើរតែចង់ ជាន់គ្នាទៅហើយ។

បើតាមការឲ្យដឹងថា មិនទាន់បានប៉ុន្មានវិនាទីស្រួលបួលផង ស្ត្រីប្រមាណជា ៤០នាក់ បានសម្រុកចូលទៅដល់ខាងក្នុងទូរថភ្លើងទៅហើយ។

គួរឲ្យដឹងថា មានខ្សែរថភ្លើងជាច្រើនកន្លែងទៀត មានដូចជានៅរដ្ឋធានី Delhi ទីក្រុង Mumbai ទីក្រុង Calcutta និងទីក្រុង Madras ជាដើម ដែលបានដាក់ដំណើរការ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលអនុញ្ញាតបានតែនារីភេទប៉ុណ្ណោះ អាចជិះរថភ្លើងទាំងអស់នេះបាន។

ការធ្វើដូចនេះ ដើម្បីការពារនារីភេទ ពីការបៀតបៀនកេរ្តិ៍ខ្មាស ពីសំណាក់ព្រាននារីទាំងឡាយ (បុរសៗ) នៅទីសាធារណៈ ព្រោះយើងដឹងហើយថា ឥណ្ឌាគឺជាប្រទេសមួយ ដែលតែងតែមាន ការរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស មកលើនារីភេទ ច្រើនករណីនៅទីសាធារណៈ។

ស្របពេលជាមួយគ្នានេះដែរ ដើម្បីធានាបានសុវត្ថិភាពកាន់តែប្រសើរ ខាងស្ថានីយ៍រថភ្លើង បានបន្ថែមកងកម្លាំងសន្តិសុខនារី ឬប៉ូលិសស្រី ដើម្បីជួយធ្វើអន្តរាគមន៍ ដល់អ្នកដំណើរ ចៀសវាងកើតមានបញ្ហា កើតឡើងជាយថាហេតុណាមួយ ដូចជាដួល ឬឈ្លោះប្រកែកវាយតបគ្នា ជាដើមផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណតហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត ហេតុការណ៍ដ៏គួរ ឲ្យតក់ស្លុតមួយត្រូវបាន ថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព នៅពេលរហូតធ្វើឲ្យអ្នកទាំងពីរ ហោះប៉ើងដល់កម្រាលថ្ម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើង ក្នុងស្ថានីយ៍រថភ្លើងមួយក្នុងក្រុង Otrokovice នៃសាធារណរដ្ឋឆែក។ តាមខ្សែអាត់វីដេអូ បានឲ្យឃើញថា បុរសទាំងពីរកំពុងតែ ដើរឆ្លងផ្លូវជាមួយ ក្រុមមនុស្សដទៃទៀត ប៉ុន្តែគេមិនបាន ដឹងច្បាស់ឡើយថាអ្នក ទាំងពីរបម្រុងនឹង ឡើងទៅរថភ្លើងមួយទៀត រឺចាកចេញពីស្ថានីយ៍នោះទេ។ ខណៈពេលនោះគេ ឃើញថា ក្រុមជនរងគ្រោះបានដើរ ឆ្លងកាត់ផ្លូវរថភ្លើង ដែលកំពុងដំណើរការមួយ ដោយឥតបង្អង់ និងមិនបានដឹងថា រថភ្លើងលឿនមួយ កំពុងបោះពួយសំដៅទៅរកពួកគេ ពីចម្ងាយនោះទេ។

បន្ទាប់ពីជៀសផុត ពីការកិនសំប៉ែតដោយរថភ្លើង អ្នកទាំងពីរត្រូវបានកម្លាំងបុកទង្គិច នៃរថភ្លើងវាត់ឡើងទៅលើ និងគ្រវែងទៅដល់ កម្រាលស៊ីម៉ង់ ដែលនៅក្បែរនោះ ព្រមទាំងបានធ្វើ ឲ្យសម្លៀកបំពាក់ របស់ពួកគេរហែក ហើយប៉ើងរាយប៉ាយ ពេញកម្រាលឥដ្ឋ។ ដោយសំណាងល្អ អ្នកទាំងពីរមិនមាន គ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែគេឃើញបុរស ម្នាក់ក្នុងចំណោម នោះកំពុងដេក រមួលដោយការឈឺចាប់ នៅលើកម្រាលឥដ្ឋ។

នៅទីបញ្ចប់ គេមិនបានដឹងថា មានរឿងអ្វីកើត ឡើងដល់បុរស ពីរនាក់នោះទេ ប៉ុន្តែគេច្បាស់ថា ថ្ងៃក្រោយអ្នក ទាំងពីរនឹង មិនធ្វើដំណើរតាមផ្លូវរថភ្លើង បែបនេះក្នុងពេលប្រញាប់ទៀតឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អីក៏ដល់ថ្នាក់ហ្នឹង! នារីៗនៅឥណ្ឌារាប់រយនាក់ ឈរត្រៀបត្រា សឹងតែជាន់គ្នា ដើម្បីដណ្តើមជិះរថភ្លើង... (មានវីដេអូ)

អីក៏ដល់ថ្នាក់ហ្នឹង! នារីៗនៅឥណ្ឌារាប់រយនាក់ ឈរត្រៀបត្រា សឹងតែជាន់គ្នា ដើម្បីដណ្តើមជិះរថភ្លើង... (មានវីដេអូ)

អីក៏ដល់ថ្នាក់ហ្នឹង! នារីៗនៅឥណ្ឌារាប់រយនាក់ ឈរត្រៀបត្រា សឹងតែជាន់គ្នា ដើម្បីដណ្តើមជិះរថភ្លើង... (មានវីដេអូ)