​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

ក្រុម​ហ៊ុន​​កាណាដា​ឈ្មោះ​ Scaldarsi Motors បាប​បង្ហាញ​រូបរាង​រថយន្ត​រចនា​ជា​ពិសេស​​មាន​ឈ្មោះ​ Emperor I (ព្រះ​ចៅ​អធិរាជ​ទី​មួយ) ដែល​រចនា​ចេញ​ពី​ Mercedes-Benz Rocket 900 Maybach។​

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

​​
​​​​​
ការ​រចនា​ពិសេស​នេះ​ធ្វើ​ឲ្យ​រថយន្ត​មាន​ភាព​ខុស​ប្លែក​ទាំង​ស្រុង​ពី​​ប្រភេទ​ធម្មតា​ ដោយ​មាន​បំពាក់​​កាង​មុខ​ និង​ ក្រោយ​​ថ្មី​ និង​មាន​យ៉ាន់​ស្អាត​ទាក់​ភ្នែក។ ដោយ​​ឡែក​ចំពោះ​ផ្នែក​​ខ្លះ​ដែល​មាន​ពណ៌​​ លឿង​រាង​ក្រហម​​ គឺ​សុទ្ធ​តែ​​ជា​សារធាតុ​ពណ៌​មាស​ក្រហម​ស្ទើរ​សុទ្ធ។ Emperor I មាន​ជា​ជម្រើស​សារធាតុ​ស្បែក​ ២៤ ប្រភេទ​ខុសៗ​គ្នា, ស្បែក​សត្វ​ ២៤ ប្រភេទ, ឈើ​ចំនួន​ ៧៤ ប្រភេទ និង​ ជម្រើស​ពណ៌​ ១៦ ពណ៌​ ឲ្យ​អតិថិជន​ជ្រើស​រើស។

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

និយាយ​ពី​​កម្លាំង​វិញ​គឺ​ដំណើរ​ការ​​ដោយ​ម៉ាស៊ីន​ V12 ទំហំ​ ៦,២ លីត្រ ដែល​អាច​បង្កើត​កម្លាំង​បាន​ ៨៨៨ សេះ។ Scaldarsi អះអាង​ថា​កម្លាំង​ប៉ុណ្ណេះ​ អាច​ឲ្យ​រថយន្ត​បង្កើន​សន្ទុះ​ពី​ ០-៩៦ គ.ម/ម៉​ ចំណាយ​ពេល​ត្រឹម​ ៣,៧ វិនាទី។

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

​​​​Emperor I នឹង​មាន​ផលិត​តែ​ ១០ គ្រឿង​ប៉ុណ្ណោះ​ ដោយ​មួយ​គ្រឿងៗ​តម្លៃ​មិន​ក្រោម​ ១,៥ លាន​ដុល្លារ។ អតិថិជន​ក៏​អាច​មាន​ជម្រើស​ជ្រើស​យក​សោ​ឡាន​ ដែល​ផលិត​ជា​ពិសេស​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

ប្រសិន​បើ​រថយន្ត​ទាំង​ ១០ គ្រឿង​លក់​ចេញ​អស់​ នោះ​​ក្រុមហ៊ុន​ Scaldarsi អាច​នឹង​ផលិត​ម៉ូដែល​​ Emperor II, III, IV, និង​ V ដែល​នឹង​ផលិត​លើ​រថយន្ត​ Mercedes S-Class coupe, Bentley Bentayga, Mercedes G-Class និង​ Bugatti Chiron តាម​លំដាប់៕

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

​ឡាន​ព្រះចៅអធិរាជ​រចនា​រូបរាង​ស្អាត​ឥត​ខ្ចោះ​ តម្លៃ​មិន​ក្រោម​លាន

 

ចុច​អាន៖ ​ឡាន​​ Mercedes ជំនាន់​ថ្មី​ ​​រូបរាងស្អាត​ដល់​កំពូល​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops