អាម៉េរិក​ប្រកាស​បញ្ចុះ​ពន្ធនាគារ​ឯកជន​បន្ដិច​ម្ដងៗ​រហូត​លែង​ឲ្យ​មាន​ប្រតិបត្ដិការ​

ក្រសួង​យុត្ដិធម៌​អាម៉េរិក​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​ផែនការ​ជា​ច្រើន​នៅ​​ក្នុង​ការ​កាត់​បន្ថយ​រហូត​លែង​ឲ្យ​មាន​ពន្ធនាគារ​ឯកជន​ដោយ​រដ្ឋាភិបាល​និយាយ​ថា ពន្ធនាគារ​ឯកជន​ទាំង​នោះ​មិន​មាន​កម្រិត​សុវត្ថិភាព និង​សន្ដិសុខ​តឹង​តែង​ដូច​ជា​ពន្ធនាគារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ឡើយ។