លិខិត​មិត្ត​អ្នក​អាន​៖​ ទឹកចិត្ត​ឪពុក​ប្រឹង​ដើរ​​លក់​នំ​កាឆាយ​​ទាំង​ថ្ងៃ​​យប់ ​ព្រោះ​តែ​កូន​​​​​​ (វីដេអូ)

ពិតជាមានចិត្តសប្បាយរីករាយណា ថ្ងៃនេះខ្ញុំបាទ ខេវិន បានជួបលោកតាដែលខ្ញុំបានប្រកាសកាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦។ ពេលនោះដែរ ខ្ញុំនិងមិត្តភ័ក្ដិបានធ្វើការសម្ភាសន៍ជាមួយលោកតាដោយលាយឡំជាមួយទឹកភ្នែក លោកតាក៏បានប្រាប់ថា គាត់លក់មួយថ្ងៃបានច្រើនបំផុតគឺ២ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែក៏មានថ្ងៃខ្លះលក់អត់ដាច់ និងរកលុយមួយរយរៀលទៅទិញបាយហូបគ្មានផង ។

មុខរបរលក់នំកាឆាយនេះលោកតាត្រូវដើររុញរទេះនំកាឆាយ ពីសាលាសាមគ្គីរហូតដល់ស្ពានអាកាសស្ទឹងមានជ័យ នឹងត្រលប់មកវិញ ហើយបន្តទៅផ្សារបឹងឈូកទៀត។ លោកតាបន្តទៀតថាលោកតាឈប់ប្រកបរបរមួយឆ្នាំមកហើយ ដោយសារតែក៏គ្មានលទ្ធភាពដើម្បីរកដើមទុន។ តែឥលូវក៏មកលក់ម្ដងទៀត ដោយសារតែខំប្រឹងរកលុយដើម្បីព្យាបាលជំងឺលោកយាយ(ប្រពន្ធ) និងសម្រាប់កូនរបស់គាត់ដែលកំពុងរៀនថ្នាក់ទី១១ នៅខេត្តតាកែវ។

ខណៈពេលលោកតានិយាយ គាត់មិនហ៊ានត្រលប់នំកាឆាយទេ តែខ្ញុំក៏ប្រាប់ទៅគាត់ថា លោកតាធ្វើដូចធម្មតាទៅលោកតាមិនបាច់ខ្លាចចិត្តអ្វីទេ ពេលនោះលោកតាក៏ត្រលប់នំកាឆាយ ដោយសភាពដៃរបស់គាត់ញ័រដូចជាខ្វះជីវជាតិ។ ពេលនោះទឹកភ្នែករបស់ខ្ញុំក៏ស្រកចុះដោយមិនដឹងខ្លួន ព្រោះតែឃើញសភាពលោកតាពិបាកពេក ជាពិសេសនោះរទេះរុញលោកតាមានសភាពចាស់ខូចសឹងតែ៧០ភាគរយទៅហើយ។

ខ្ញុំក៏បានសួរទៅគាត់ថា មានលេខទូរស័ព្ទដែរ រឺទេ? គាត់តបវិញថា គ្មានទេចៅតា ចង់ប្រើដែរតែគ្មានលុយទិញថែមទាំងអត់ចេះប្រើទៀត។ គាត់បន្តទៀតថា សព្វថ្ងៃតានៅជាមួយនឹងអ្នកបោះដុំនំកាឆាយ ដែលនំមួយគេបោះឲ្យតាចំនួន ២០០រៀល តែតាលក់នំមួយចំនួន៥០០រៀល តាត្រូវទិញខ្លាញ់ នឹងទឹកត្រី ដើម្បីធ្វើ និងចំណាយប្រាក់សឹងតែពាក់កណ្ដាលបន្ថែមទៀតនៃថ្លៃនំ ដូច្នេះជួនកាលត្រូវខ្ចីបុលគេដើម្បីទិញទៀត ព្រោះរកចំណូលមិនបាន។ ដោយសារតែឃើញសភាពលោកតាពិបាកពេកខ្ញុំបាទបានជូនថវិកា ចំនួន ២០ ម៉ឺនរៀលដើម្បីជួយកាត់បន្ថយការចំណាយរបស់គាត់។

លោកតាទទួលដោយទឹកមុខសប្បាយចិត្ត ខ្ញុំក៏ហូរទឹកភ្នែកម្ដងទៀតដោយឃើញទឹកមុខរបស់គាត់ឈប់ក្រៀមក្រំ តែក៏សូមទទូចដោយចិត្តស្មោះ សូមជួយដល់លោកតាផង ទោះតិចក្ដី ច្រើនក្ដី ដើម្បីឲ្យលោកតាអាចបន្តស្នាមញញឹមមួយនេះទៀត។ ហើយសិនជាបើបងប្អូនចង់ចូលរួមបរិច្ចាគជាខោអាវ ជូនគាត់ ឬថវិកានិងគ្រឿងបរិភោគផ្សេងៗ អាចទំនាក់ទំនងផ្ទាល់មកខ្ញុំបាទខេវិនបាន
តាមរយៈ 096 30 22220 ខ្ញុំបាទរង់ចាំទទួលស្វាគមន៍ និងអរគុណជំនួសលោកតាផងដែរ៕
លិខិត​មិត្ត​អ្នក​អាន​៖​ ទឹកចិត្ត​ឪពុក​ប្រឹង​ដើរ​​លក់​នំ​កាឆាយ​​ទាំង​ថ្ងៃ​​យប់ ​ព្រោះ​តែ​កូន​​​​​​ (វីដេអូ)

លិខិត​មិត្ត​អ្នក​អាន​៖​ ទឹកចិត្ត​ឪពុក​ប្រឹង​ដើរ​​លក់​នំ​កាឆាយ​​ទាំង​ថ្ងៃ​​យប់ ​ព្រោះ​តែ​កូន​​​​​​ (វីដេអូ)

លិខិត​មិត្ត​អ្នក​អាន​៖​ ទឹកចិត្ត​ឪពុក​ប្រឹង​ដើរ​​លក់​នំ​កាឆាយ​​ទាំង​ថ្ងៃ​​យប់ ​ព្រោះ​តែ​កូន​​​​​​ (វីដេអូ)
ប្រភព៖ kqube

  • លិខិត​មិត្ត​អ្នក​អាន​៖​ ទឹកចិត្ត​ឪពុក​ប្រឹង​ដើរ​​លក់​នំ​កាឆាយ​​ទាំង​ថ្ងៃ​​យប់ ​ព្រោះ​តែ​កូន​​​​​​ (វីដេអូ)已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: