មហា​ហង្ស​ក្រុង​ពាលី​រឿង​ថ្មី ស្នាដៃ​និពន្ធ​ អ៊ិន សុភិន

តាម​សម្ដី ភិន សុដាលីស ដែល​ជា​តំណាង​ជំនួស​ឪពុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​រឿង “ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង” ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​ម្ចាស់​ផលិតកម្ម​លោក អ៊ិន សុភិន។

 

មហា​ហង្ស​ក្រុង​ពាលី​រឿង​ថ្មី ស្នាដៃ​និពន្ធ​ អ៊ិន សុភិន

 

“រឿង​នេះ​និពន្ធ​ឡើង​ជាង​ពីរ​ឆ្នាំ​មក​ហើយ​បង តែ​ទើប​មាន​ឱកាស​ចេញ​ថត។ រឿង​នេះ​និពន្ធ​រឿង​ដោយ MD លោក អ៊ិន សុភិន ហើយ​ទើប​កែ​សម្រួល​ដោយ​អ្នកគ្រូ ម៉ៅ សំណាង”។ តារា​ស្រី​ខាង​លើ​រៀបរាប់​ដូច​នេះ។

 

បន្ថែម​ពី​លើនេះ​តួឯក​ស្រី​ក្នុង​រឿេង “អាព្រឿង​ងាប់​ហើយ” ​បាន​បញ្ជាក់​ថា​កន្លង​មក​ឪពុក​នាង​ក៏​ធ្លាប់​បាន​និពន្ធ​បាន​បី បួន​ដែរ​ទាំង​រឿង​ភាគ និង​រឿង​ដុំ​មាន​ដូចជា​​រឿង “៣០ ថ្ងៃ” “ទឹកចិត្ត​ប្រពន្ធ” និង​​មាន​រឿង​មួយ​ចំនួន​ទៀត។ តារា​សម្ដែង​ខាង​លើ​បន្ត​ថា រឿង​ដែល​ក្រុង​ពាលី​ថ្ងៃ​នេះ ​គឺជា​ប្រភេទ​កំប្លែង ដែល​តម្រូវ​ឲ្យ​តួទាំងអស់​​គឺជា​ភេទ​ទី​បី។

 

“ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង” មាន​ការ​ចូលរួម​សម្ដែង​​ពី​សំណាក់​តារា​ល្បី​ៗ​ដូចជា​កញ្ញា ញឹម ចាន់ថន ម៉ុន ផលចរិយា និន សុធារ៉ា ណាសាឌី ម៉ៅ គឹមធីតា លោក លឹម រដ្ឋា ហេង នរៈកក្កដា យឹម សម្បត្តិ ព្រម​ជា​មួយ​តារា​កិត្តិយស​ជាច្រើន​រូប​ទៀត​មាន​លើស​ពី ៥០ ឡើង។

 

ដាលីស បាន​បន្ត​ទៀត​ថា​ សម្រាប់​មហាហង្ស​ឆ្នាំ​នេះ​ បាន​ផលិត​ចេញ​ជា​រឿង​ភាគ​បាន​៤​ហើយ ដែល​សម្រាប់​ចាក់​បញ្ចាំង​នៅ​តាម​ទូរទស្សន៍។ ចំពោះ​រឿង “ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង” គឺ​គ្រោង​នឹង​បញ្ចាំង​នៅ​ចុង​ឆ្នាំ ២០១៦ នេះ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយន្ត័ និង​មាន​៤៥ ឬ​អាច​ដល់ ៥០ ភាគ៕

 

 

មហា​ហង្ស​ក្រុង​ពាលី​រឿង​ថ្មី ស្នាដៃ​និពន្ធ​ អ៊ិន សុភិន

 

មហា​ហង្ស​ក្រុង​ពាលី​រឿង​ថ្មី ស្នាដៃ​និពន្ធ​ អ៊ិន សុភិន

 

មហា​ហង្ស​ក្រុង​ពាលី​រឿង​ថ្មី ស្នាដៃ​និពន្ធ​ អ៊ិន សុភិន

 

អត្ថបទ៖ទ្រី រ៉ាវី