ជំនាញ​បរិស្ថាន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​មណ្ឌលគិរី​សង្ស័យ​ទទួល​សំណែន​ពី​ឈ្មួញ​ជួញដូរ​ឈើ ទើប​បទល្មើស​កើតឡើង​ពេញបន្ទុក​គ្មាន​អ្នក​បង្ក្រាប​

ខេត្តមណ្ឌលគីរី៖ ឈើប្រណីតរាប់ពាន់កំណាត់ត្រូវបានក្រុមឈ្មួញប្រមូលយកទៅលក់ទុក ត្រង់ចំណុច អូររវាក់ ស្ថិតនៅព្រំប្រទប់ស្រុក កោះញែក នឹងស្រុកលំផាតត្រូវពលរដ្ឋនិយាយថាអាជ្ញាស្រុកទាំង២ហាក់បី ដូចមិនចាត់វិធានការបង្ក្រាបដោយការមើលបំណាំគ្នាក្នុងការគ្រប់គ្រង់ដែនសមត្ថកិច្ចរាងៗខ្លួន តែគេសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងការទទួលសំណូកទើបមិនបង្ក្រាប។

ka-5

ពលរដ្ឋម្នាក់រស់នៅចំណុចអូររវាក់ហើយជាម្ចាស់ផ្ទះដែលឈ្មួញដឹកឈើមកដាក់នៅទីនោះបាននិយាយឈើទាំងនេះត្រូវម្ចាស់គេដឹកដោយរថយន្តមកពីស្រុកកោះញែកមក ដោយជួលដីគាត់ដាក់ក្នុង១ខែតម្លៃ២០០០០០ ៛ (ម្ភៃម៉ឺនរៀល) លោកមិនអីដឹងទេ ហើយលោកថា មិនមានសមត្ថកិច្ចណាមកបង្ក្រាបនោះទេ ប្រហែលគេបង់ខែឲ្យពួកនឹងអស់ហើយ។

ka-17k

លោក សុខ ថា ពលរដ្ឋរស់នៅស្រុកលំផាតបាននិយាយថា ក្នុង១ថ្ងៃគាត់ឃើញរថយន្តដឹកឈើយ៉ាងតិចក៏១០គ្រឿង ដែរ ដែលរត់ឆ្លង់កាត់មុខតូបគាត់លក់ដូរ បើកលឿនៗណាស់ ទាំងយប់ទាំងថ្ងៃតែម្តង មានច្រើនណាស់ គាត់ថា មិនដែលឃើញក្រុមសមត្ថកិច្ចចាប់ទេឃើញតែសមត្ថកិច្ចដាក់ឡានដេកតាមផ្លូវតែមិនចាប់។ ជាងនេះទៅទៀតពលរដ្ឋពុំមានជំនឿលើជំនាញរដ្ឋបាលព្រៃឈើ និងជំនាញបរិស្ថាន ទៀតទេ ។

ka-15k

ជុំវិញព័ត៌មានខាងលើ លោក ឈួន សិរីវឍ្ឍ នាយផ្នែករដ្ឋ បាលព្រៃឈើស្រុកកោះញែក ថាវាផុតដែនសមត្ថកិច្ច របស់លោកគឺគ្រប់គ្រង់ហើយ នៅចំណុចនោះគ្រប់គ្រងដោយបរិស្ថានស្រុកលំផាត។ ដោយឡែក លោក ម៉ឺយ សឿន អភិបាលស្រុកកោះញែកមិនអាចទាក់ទងសុំបកស្រាយបានទេ ដោយលេខទូរស័ព្ទរបស់គាត់ហៅមិនចូល។

នាយកដែនជម្រកសត្វព្រៃស្រុកលំផាត នៅមិនទានស្វែងរកការបំភ្លឺបាននៅឡើយទេនៅព្រឹកថ្ងៃនេះ។ ដោយឡែកអភិបា លស្រុកលំផាត លោក នូ ថេ បានឲ្យដឹងដែរថា លោក ទទួល ស្គាល់ថា ពិតជាមានបទល្មើសកើតមានខ្លះមែន តែអាជ្ញាធរពិបាកនឹងធ្វើការបង្ក្រាបណាស់។ លោក បន្តថា បទល្មើសព្រៃមិនមែនកើតតែកើតនៅស្រុកលំផាតទេ គឺក្រុមឈ្មួញដឹកមកពីស្រុកកោះញែក ខេត្តមណ្ឌលគិរី វាគ្រាន់តែឆ្លងកាត់ស្រុកលំផាតតែប៉ុណ្ណោះ (ឃើញតែរថយន្តបើកទៅមកៗមក យើងគ្រាន់តែសង្ស័យដឹក ឈើ មានឃើញគេដឹកឈើមកពីណា)៕ ឦសាន១

ka-13k
ka-10k
ka-8k
ka-1k