បើជាមនុស្ស គ្មាន​អ្នក​ណា​វ៉ៃទេ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១៨​ថ្ងៃ​ក្រោយមក នារី​ជើងឆើត​ម្នាក់​ជា​ក្រុម​ចោរ​ទម្លាក់យោង ដែល​តែងតែ​យក​កាឡៃ​ដូរ​មាស និង
ប្លា​ទី​បាន​សម្រេច ហើយ​គេចខ្លួន​បានជា​បន្តបន្ទាប់ លើក​នេះ​ត្រូវ​ជាប់​ខ្នោះ បន្ទាប់​ស្ត្រី​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​តាម​ផ្លូវ​ក៏​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជួយ​ដេញចាប់​បាន ហើយ​បាន​ព្រួត​គ្នា​វាយ​ទាត់​ធាក់​ទ្រម​ខ្លួន​រួច ទើប​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សាក សួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ ។

ហេតុការណ៍​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​សង្ស័យ​ឈ្មោះ​ណា​ង ស្រី​និ​ច ហៅ​ស្រី​ល័​ក្ខ អាយុ​ប្រហែល​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។ ដោយឡែក​ស្ត្រី​ឈ្មោះ​អ៊ិ​ន គឹ​ម​ចេ​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ជាងកាត់ដេរ​សម្លៀក​បំពាក់ មាន​ទីលំនៅ​ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ 

ប្រភព​បន្ត​ថា នារី​សង្ស័យ​បាន​អន្ទង​ហៅ​ស្ត្រី​រង​គ្រោះ​ពី​ម្ដុំ​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សារ​យា​ម៉េ​វ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដោះ​គ្រឿងអលង្ការ​នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​នារី​សង្ស័យ​បាន​គេចខ្លួន​បាត់ ។