ផ្អើល​ឈុ​ល ! នាំ​គ្នា​មុជទឹក​រាវរក ខណៈ​បុរស​ម្នាក់​ធ្លាក់​ចូល​ទឹក​លិច​បាត់

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ខណៈ​កំពុង​បើកកាណូត​សុខ​ៗ​ស្រាប់តែ​ធ្លាក់​ពីលើ​កាណូត​ចូល​ទៅ​ក្នុង​ទឹក​លិច​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​ប្រឡាយ​ក្បែរ​កំពង់​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកកាណូត​បា​ឡា​ស្មាច់​តែ​ម្នាក់ឯង មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ធ្លាក់​ពីលើ​កាណូត​លិច​បាត់​ទៅ​ក្នុង​ទឹក ចំណែក​កាណូត​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចុះ​មុជទឹក​រាវរក​ដែរ តែ​ទម្រាំ​រាវរក​ឃើញ​ជន​រង​គ្រោះ​បាន​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ស្រង់​ឡើង​មក​លើគោក​ទើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ភា ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​តូច​ម្នាក់ និង​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ប្រភព​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទឹក​ស្លាប់​បែប​នេះ​ប្រហែលជា​ពេល​កំពុង​បើកកាណូត​មាន​អាកា​រៈ​វិលមុខ ឬ​ខ្យល់គ​រហើយ​មើលទៅ បើ​មិន​អ៊ីចឹង​ទេ ជន​រង​គ្រោះ​ចេះ​ហែល​ទឹក​ទោះជា​ធ្លាក់​ចូល​ក៏​មិន​អាច​ស្លាប់​ដែរ ៕