ស្ពានក្រាលបាតកញ្ចក់នៅចិន វែងនិងខ្ពស់ជាងគេលើពិភពលោក ឃើញហើយស្រៀវសាច់! (មានវីដេអូ)

ចិន៖ គួររំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុនកន្លងទៅនេះ ចិន បានបើកដំណើរការ ស្ពានកញ្ចក់តាមជ្រលងភ្នំខ្ពស់មួយ ដែលធ្វើឲ្យអ្នកទេសចរស្រៀវក្នុងការដើរកាត់ ប៉ុន្តែក្រឡេកមកមើលស្នាដែ ក៏ដូចជាស្ថាបត្យកម្មថ្មីរបស់ចិនមួយទៀត គឺ ស្ពានក្រាលបាតកញ្ចក់ ដែលមានប្រវែង វែង និងខ្ពស់ជាងគេ នៅចិន នឹងចាប់បើកដំណើរការក្នុងសប្តាហ៍នេះហើយ។ 

យោងតាមប្រភពបានឲ្យដឹងថា ស្ពានបាតកញ្ចក់នេះ គឺជាស្ពានដែលមានប្រវែង វែង និងខ្ពស់ជាងគេ លើពិភពលោក ហើយនឹងត្រូវបានចាប់បើកដំណើរការនៅថ្ងៃសៅរ៍សប្តាហ៍នេះហើយ។ គួរបញ្ជាក់ផងដែរថា ស្ពានបាតកញ្ចក់ ដែលមើលទៅគួរឲ្យស្រៀវសាច់នេះ ស្ថិតនៅតំបន់ក្នុងទីក្រុង Zhangjiajie ខេត្តហួណាន ប្រទេសចិន។

ស្ពានបាតកញ្ចក់ដ៏វែងមួយនេះ មានប្រវែងរហូតទៅដល់ ៤៣០ម៉ែត្រ ពីត្រើយម្ខាងឆ្លង ទៅត្រើយម្ខាង ដែលផ្ទៃសម្រាប់ដើរ ច្នៃចេញពីកញ្ចក់ដ៏ក្រាស់ ជាមួយទីតាំងនៅលើស្ពានដ៏ធំទូលាយ សូម្បីតែរថយន្តក៏អាចធ្វើដំណើរឆ្លងកាត់បានផងដែរ។

យោងតាមប្រភពដដែលបានបញ្ជាក់បន្ថែមទៀតផងដែរថា ស្ពានបាតកញ្ចក់មួយនេះ តាមពិតទៅគ្រោងនឹងបើកដំណើរការតាំងពី ខែតុលា ឆ្នាំ២០១៥ និងដើមឆ្នាំនេះមកម្ល៉េះ ប៉ុន្តែដោយសារការសាងសង់មិនទាន់រួចជាផ្លូវការ ហើយណាមួយ ក្រុមបច្ចេកទេស ក៏ត្រូវការពេលវេលាពិសោធន៍ច្រើនទៀត ទើបដូច្នេះហើយ ធ្វើឲ្យមានការពន្យាពេលរហូតមកទល់ឥឡូវនេះ។

ទាក់ទងនឹងការពិសោធន៍នៅលើស្ពាននេះ ក្រុមអ្នកជំនាញបច្ចេកទេស បានលើកឡើងថា ពួកគេបានធ្វើការពិសោធន៍ ដោយយកញញួរដំទៅលើកញ្ចក់នោះ ដើម្បីបង្ហាញថា កញ្ចក់នោះពិតជារឹងមាំ និងធានាជូននូវសុវត្ថិភាព ដែលអាចធ្វើឲ្យអ្នកដំណើរ ក៏ដូចជាអ្នកទេសចរណ៍មិនមានភាពភ័យខ្លាចក្នុងការដើរឆ្លង។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ស្ពានក្រាលបាតកញ្ចក់មួយនេះ អាចផ្ទុកអ្នកដំណើររហូតទៅដល់ ៨ពាន់នាក់ និងបើកដំណើរការឲ្យអ្នកទេសចរដើរឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមទិដ្ឋភាពនៃស្ពានមួយនេះ ជឿជាក់ថាអ្នកដំណើរប្រាកដជាស្រៀវក្នុងការដើរ ថែមទាំងមិនហ៊ានមើលទៅក្រោមទៀតផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត