Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

Joe Hart ត្រូវ​លោក​ Pep Guardiola ដក​ចេញ​ពី​ជម្រើស​ដំបូង​ឲ្យ​អង្គុយ​កៅអី​បម្រុង​កាល​ពី​ប្រកួត​កន្លង​ទៅ​ហើយ​បាន​ទិញ​អ្នក​ចាំ​ទី​ថ្មី​មក​ជំនួស​ធ្វើ​ឲ្យ​រូប​គេ​ត្រៀម​ចាក​ចេញ​នា​ពេល​ឆាប់ៗ​នេះ។

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

 

ទង្វើ​របស់​បុរស​​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​គេ​មើល​ឃើញ​ថា​ខ្វះ​ការ​គោរព​ចំពោះ​កីឡាករ​ដែល​ចាត់​ទុក​ជា​វីរបុរស​មួយ​រូប​របស់​ក្លឹប​ តែ​មែនទែន​ទៅ ​នេះ​មិន​មែន​ជា​រឿង​ថ្មី​​ទេ​សម្រាប់​លោក​។ ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ទូទៅ​ Pep ធ្លាប់​ដក​កីឡាករ​ជា​ច្រើន​ចេញ​​ឲ្យ​ទៅ​ស្វែង​រក​ក្លឹប​ថ្មី​មិន​ថា​កីឡាករ​នោះ​ខ្លាំង​ ឬ​ធ្លាប់​មាន​គុណ​សម្បត្តិ​ជួយ​ក្រុម​ច្រើន​ប៉ុនណា​ឡើយ។

 

ខាង​ក្រោម​គឺ​ជា​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ដែល​ធ្លាប់​ជួប​ករណី​ដូច Joe Hart ៖

 

Ronaldinho
ពី​ឆ្នាំ​២០០៤ ដល់​២០០៦ Ronaldinho ត្រូវ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​បំផុត​​របស់​ពិភពលោក។ ប៉ុន្តែ​ក្រោយ​មក​នៅ​ពេល​ធ្លាក់​ទម្រង់​លេង​រូប​គេ​ត្រូវ​ Pep ដែល​ទើប​ឡើង​ជា​អ្នក​ចាត់​ការ​ទូទៅ លក់​ចេញ​ដើម្បី​រុះ​រើ​ក្រុម។

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​
Deco
១ឆ្នាំ​នៅ​ពេល Deco មក​កាន់​ទឹក​ដី​ Camp Nou ក្រុម​ Barcelona បាន​ឈ្នះ​ជើង​ឯក​ La Liga លើក​ដំបូង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ។​ Pep មើល​ឃើញ​ពី​ភាព​ស៊ី​សង្វាក់​គ្នា​របស់​ខ្សែបម្រើ​ Xavi និង​ Iniesta ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​លក់​កីឡាករ​​ព័រទុយហ្គាល់​ឲ្យ​ទៅ Chelsea នៅ​ឆ្នាំ​តែ​មួយ​ជាមួយ​ Ronaldinho។

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

Yaya Toure
ខ្សែ​បម្រើ​សញ្ជាតិ​កូឌីវ័រ​ ល្បី​ល្បាញ​ខ្លាំង​ជំនាន់​លោក​ Frank Rijkaard ប៉ុន្តែ​ពេល​ Pep មក​ដល់​បាន​២​រដូវ​កាល​ បាន​ជំនួស​រូប​គេ​ដោយ​ដាក់​ Sergio Busquets វិញ។ Toure ត្រូវ​លក់​ទៅ City ហើយ​ពេល​នេះ​អ្នក​ទាំង​២ បាន​ជួប​គ្នា​ម្ដង​ទៀត។ ប្រវត្តិសាស្ត្រ​ហាក់​ច្រំដែល​ដោយសារ​ Toure ត្រូវ​អង្គុយ​កៅអី​បម្រុង​២​ប្រកួត​មក​ហើយ និង​ទំនង​ជា​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ។

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

 

Samuel Eto’o
Eto’o ត្រូវ​នាំ​ទៅ​កាន់​ Barcelona ដោយ​អ្នក​ចាត់​ការ​ទូទៅ​ចាស់ Rijkaard តែ​ Guardiola មាន​បំណង​លក់​​ចេញ​ពេល​គាត់​ទៅ​ដឹក​នាំ។ យ៉ាង​ណា​មិញ​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរ៉ូន​បដិសេធ​មិន​ព្រម​ចាកចេញ​ ហើយ​ស៊ុត​បញ្ចូល​ទី​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League នៅ​ឆ្នាំ​ដដែល​នោះ។ ក្រោយ​មក Eto’o ត្រូវ​លក់​ទៅ​ Inter Milan ជា​ការ​ដោះ​ដូរ​ជាមួយ​ Zlatan។ ​

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

 

Zlatan Ibrahimovic
Zlatan ត្រូវ​ទិញ​ក្នុង​តម្លៃ​ ជាង​៦០លាន​ផោន​ ហើយ​ថែម Eto’o មួយ​ទៀត​ឲ្យ​ទៅ Inter តែ​រូប​គេ​មិន​ជោគ​ជ័យ​ទេ​ក្រោម​ការ​ដឹកនាំ​របស់​ Pep។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​បាន​ទៅ​លេង​នៅ​ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង និង​ក្រោយ​មក​ផ្ទេរ​ទៅ​ជា​អចិន្ត្រៃយ៍​។

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

 

Bastian Schweinsteiger
Schweinsteiger គឺ​ជា​កីឡាករ​ដែល​ទទួល​កា​រ​គោរព​ខ្លាំង​បំផុត​ពី​ជនជាតិ​អាល្លឺម៉ង់​ពិសេស​គឺ​ ប្រជាជន​ក្នុង​ទីក្រុង​ម៉ូនិច។ ប៉ុន្តែ​ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ទម្រង់​លេង Pep បាន​លក់​រូប​គេ​ឲ្យ​ទៅ​ជួប​ជុំ​លោក​ Louis-van-gaal អតីត​អ្នក​ចាត់​ការ​ Bayern នៅ​ Man Utd ​បង្កើត​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង៕

 

Joe Hart មិន​មែន​កីឡាករ​ទី​មួយ​ទេ​ដែល​ Pep បោះ​បង់​ចោល​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun