​វិធី​ផ្តាច់ដោះ​កូន​

​វិធី​ផ្តាច់ដោះ​កូន​

សម្រាប់​អ្នក​ម្តាយ ដែល​រវល់​នឹង​ការងារ ឬ​ចង់​បាន​សម្រស់​ស្រស់​ស្អាត​មកវិញ ប្រហែលជា​មិន​ចង់ឲ្យ​កូន បៅ​យូរពេក​នោះទេ ដូច្នេះ ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ក្នុង​ការបញ្ឈប់ លែង​ឲ្យ​កូន​បៅ (​ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា កូន​របស់​អ្នក បាន​បៅដោះ​របស់​អ្នក យ៉ាងហោចណាស់​ក៏ ៦ ខែ​ដែរ​)​។

​គន្លឹះ​ទី ១
​ការ​ផ្តាច់ដោះ​កូន ត្រូវធ្វើឡើង​បន្តិច​ម្តងៗ មិន​ត្រូវ​បញ្ឈប់​ភ្លាមៗ ឬ​ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​នោះ​ទេ​។ អ្នក​អាច​បញ្ឈប់​ដោយ​ចាប់ផ្តើម កាត់បន្ថយ​ចំនួន​ដង​នៃ​ការ​បៅ ... ឧទាហរណ៍ បើ​អ្នក​ធ្លាប់​បំបៅ​គេ មួយថ្ងៃ ៧ ដង អ្នក​កាត់បន្ថយ មក​ត្រឹមតែ ៦ ដង រួច​បន្ថយ​ចុះមក​ត្រឹម ៥ ក្នុង​រយៈពេល​សមស្រប​ណាមួយ​។​

គន្លឹះ​ទី ២
​អ្នក​អាច​ជំនួស​ទឹកដោះ​ម្តាយ ដោយ​ទឹកដោះគោ ឬ​បបរ ពេល​គេ​ឃ្លាន ដូច្នេះ លើក​ក្រោយ គេ​នឹង​ចាប់ផ្តើម​ស៊ាំ នឹង​អាហារ​ថ្មី​របស់​គេ​ហើយ​។​

​គន្លឹះ​ទី ៣
​អ្នក​អាច​ផ្លាស់ប្តូរ ទម្លាប់​ប្រចាំថ្ងៃ​របស់​កូន ក្នុងការ​បៅដោះ ដូចជា ឲ្យគេ​បៅ​លឿន ឬ​យឺត​ជាង​រាល់ដង​។

​គន្លឹះ​ទី ៤
​ពេល​កូន​ឃ្លាន អ្នក​អាច​បន្លប់​គេ ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង ដូចជា លេងល្បែង អាន​រឿងនិទាន និង​ទះដៃ​។​ល​។​

គន្លឹះ​ទី ៥
​តាម​វិធី​ចាស់ៗ គាត់​តែងតែ​ប្រើ​ខ្ទឹម ឬ​អាច​ឈាន​ដល់​ប្រើ​ម្ទេស លាប​លើ​ចុង​សុដន់​របស់​ម្តាយ ដូច្នេះ កូន​របស់​អ្នកនឹង​ខ្លាច មិន​ចង់​បៅដោះ​ឡើយ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។