Nokia​ នឹង​ចេញ​ទូរស័ព្ទ​ និង​ Tablet​ ស៊េរី​ទំនើប​ដើរ​ដោយ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ

បន្ទាប់ពីបាត់មុខមួយរយៈក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុនទូរស័ព្ទដៃ Nokia ដែលធ្លាប់តែមានឈ្មោះបោះសំឡេងដ៏ល្បីល្បាញនេះ ត្រូវបានអ្នកនិយមប្រើប្រាស់មួយចំនួនធំគិតថា វានឹងលែងមាននៅក្នុងទីផ្សារប្រកួតប្រជែងទៀតហើយ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានមួយបានលេចឡើងថា Nokia នឹងចេញម៉ូដែលថ្មីដែលបំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Android នៅចុងឆ្នាំ ២០១៦ នេះ។

Nokia​ នឹង​ចេញ​ទូរស័ព្ទ​ និង​ Tablet​ ស៊េរី​ទំនើប​ដើរ​ដោយ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ
ក្រោយពីចាប់ដៃគូរភាគហ៊ុនជាមួយ Microsoft ឃើញថាក្រុមហ៊ុនទូរស័ព្ទដៃ Nokia មិនសូវទទួលជោគជ័យប៉ុន្មាននោះទេ យ៉ាងណាមិញ លោក Mike Wang ប្រធានប្រតិបត្តិក្រុមហ៊ុន Nokia ប្រចាំប្រទេសចិនបានឲ្យដឹងថា Nokia នឹងបញ្ចេញ ៣ ទៅ ៤ ម៉ូដែលរួមទាំង Tabet ស៊េរីទំនើបដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់។ ទន្ទឹមនេះ លោកបញ្ជាក់ទៀតថា ម៉ូដែលថ្មីទាំងនោះ នឹងប្រើប្រាស់ដុំ Chip ប្រភេទ Snapdragon 820 នឹងមានអ្វីប្លែកៗជាច្រើន។
សូមបញ្ជាក់ដែរថា ទាក់ទងនឹងប្រភេទម៉ូដែលថ្មីរបស់Nokia ខាងលើនេះមិនទាន់មានព័ត៌មានណាបញ្ជាក់ច្បាស់លាស់នោះទេ ចង់ដឹងវាមានការប្រែប្រួលយ៉ាងណានោះសូមរងចាំទាំងអស់គ្នា៕

Nokia​ នឹង​ចេញ​ទូរស័ព្ទ​ និង​ Tablet​ ស៊េរី​ទំនើប​ដើរ​ដោយ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ Nokia​ នឹង​ចេញ​ទូរស័ព្ទ​ និង​ Tablet​ ស៊េរី​ទំនើប​ដើរ​ដោយ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ

ប្រភព ៖ kqube

  • Nokia​ នឹង​ចេញ​ទូរស័ព្ទ​ និង​ Tablet​ ស៊េរី​ទំនើប​ដើរ​ដោយ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/19  Category:ជីវិតនិងសង្គម
Tags: