ក្មេង​ប្រុស​រង​គ្រោះ​នៅ​ស៊ីរី ទប់​ទឹក​ភ្នែក​លែង​ជាប់​ពេល​ជួប​ឪពុក​ម្ដាយ​វិញ

ក្មេង​ប្រុស​ស៊ីរី អាយុ​៥ឆ្នាំ ឈ្មោះ Omran Daqneesh ដែល​បាន​ក្លាយ​ជា​និមិត្តរូប នៃ​ភាព​ភ័យខ្លាច និង​សោកនាដកម្ម នៅក្នុង​ប្រទេស​ស៊ីរី ហើយ​បាន​ធ្វើឲ្យ​ពិភពលោក​ចាប់អារម្មណ៍ និង​អាណិត​ខ្លោចចិត្ត​យ៉ាងខ្លាំង​នោះ បាន​ជួប​ឪពុក​ម្តាយ​របស់គេ​វិញ​ហើយ បន្ទាប់ពី​បែកគ្នា នៅក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ក្នុង​ទីក្រុង​អាឡេប៉ូ នាពេល​ថ្មីៗ​នេះ។

 

ក្មេង​ប្រុស​រង​គ្រោះ​នៅ​ស៊ីរី ទប់​ទឹក​ភ្នែក​លែង​ជាប់​ពេល​ជួប​ឪពុក​ម្ដាយ​វិញ

 

គួរ​បញ្ជាក់​ថា រូប​រាង​កាយ Omran បាន​ប្រឡាក់​ផេះ​ដី ដោយ​សារ​កម្ទេច​ថ្ម និង​មាន​ឈាម​ស្រោច​ពេញ​ផ្ទៃមុខ ដែល​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​សង្វេគ​ជា​ទីបំផុត ប៉ុន្តែ Omran មិន​បាន​ស្រែកយំ ឬ​ស្រក់​ទឹកភ្នែក​សូម្បី​តែ​មួយ​ដំណក់ ហើយ​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​បំផុត។

 

គិលានុបដ្ឋាយិកា​ម្នាក់​ដែល​បាន​ព្យាបាល Omran បាន​និយាយ​ថា «គេ​មិន​បាន​និយាយ​អ្វី​ទាំង​អស់ ក្រៅ​ពី​សួរ​រក​ឪពុក​ម្តាយ​របស់​គេ។ នៅ​ពេល Omran បាន​ឃើញ​ពួក​គេ ទើប​គេ​ចាប់​ផ្តើម​យំ​តែ​ម្តង»។ គិលានុបដ្ឋាយិកា​ម្នាក់​ទៀត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ចេញ​ពី​គំនរ​បាក់​បែក ជា​មួយ​ក្មេង​ប្រុស ៣នាក់​ផ្សេង​ទៀត រូប​នេះ បាន​វង្វេង​ស្មារតី នៅ​ពេល​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ «M១០»។

 

រូប​ថត​របស់​​ Omran ត្រូវ​បាន​​សារព័ត៌មាន​ជុំវិញ​​​​ពិភព​លោក​​​​ចុះ​ផ្សាយ​ព្រោង​ព្រាត​​ អម​​​ជា​មួយ​ការ​អាណិត​​​ខ្លោចផ្សា ​និង​​​​ចង់​បង្ហាញ​​ពី​លទ្ធផល​នៃ​សង្គ្រាម៕

 

ក្មេង​ប្រុស​រង​គ្រោះ​នៅ​ស៊ីរី ទប់​ទឹក​ភ្នែក​លែង​ជាប់​ពេល​ជួប​ឪពុក​ម្ដាយ​វិញ

ក្មេង​ប្រុស​រង​គ្រោះ​នៅ​ស៊ីរី ទប់​ទឹក​ភ្នែក​លែង​ជាប់​ពេល​ជួប​ឪពុក​ម្ដាយ​វិញ

ក្មេង​ប្រុស​រង​គ្រោះ​នៅ​ស៊ីរី ទប់​ទឹក​ភ្នែក​លែង​ជាប់​ពេល​ជួប​ឪពុក​ម្ដាយ​វិញ

ក្មេង​ប្រុស​រង​គ្រោះ​នៅ​ស៊ីរី ទប់​ទឹក​ភ្នែក​លែង​ជាប់​ពេល​ជួប​ឪពុក​ម្ដាយ​វិញ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail